គណបក្សប្រជាជនកសាងស្នាក់ការកណ្តាលថ្មី

ទ្វារមុខគណបក្សប្រជាជនកម្ពុជាកំពុងសាងសង់(រូប ពៅ មេត្តា)

គណបក្សប្រជាជនកម្ពុជាកម្ចេចអគារស្នាក់ការកណ្តាលចោលទាំងអស់ ហើយកសាងថ្មីវិញ នៅទីតាំងចាស់ដដែល។

ស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជានៅតាមបណ្តោយផ្លូវព្រះនរោត្តម មានព័ទ្ធស័ង្កសីជុំវិញ ចំណែក​អគារខាងក្នុងវាយកម្ចេចចោលទាំងអស់។​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា មានប្រសាសន៍ថា ស្នាក់ការ នេះកសាងថ្មី។

លោកមានប្រសាសន៍ថា៖«មិនមែនដូរ មិនមែនធ្វើឡើងវិញទេ គឺកសាងថ្មីតែម្តង»

ពេលសួរថា តើការកសាងថ្មីនេះ ចំណាយលុយអស់ប៉ុន្មាន? កសាងរួចរាល់ពេលណា? លោក សួស យ៉ារ៉ា ថា លោកមិនបានដឹងទេ ព្រោះនេះជាការងាររបស់គណៈកម្មការដែល ទទួលខុស ត្រូវ។

ច្រកចំហៀងចូលស្នាក់ការគណបក្សប្រជាជនកម្ពុជា( រូប ដោយ ពៅ មេត្តា)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ