អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ជន​ជាតិ​ចិន​១១​នាក់​តាម​សំណើ​ពី​សមត្ថកិច្ច​ចិន

ជន​ជាតិ​ចិន ១១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨។ រូបថត៖ នគរបាល​ជាតិ

ជន​ជាតិ​ចិន ១១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ទៅ​តាម​សំណើ​របស់​អាជ្ញាធរ​ចិន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នគរបាល​ជាតិ។

គេហ​ទំព័រ​នគរបាល​ជាតិ បាន​ដក​ស្រង់​សម្ដី​មន្ត្រី​នគរបាល​រាជ​ធានី​ភ្នំពេញ ដែល​បាន​និយាយ​ថា សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន ១១​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​នេះ។

សរព័ត៌មាន​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​បន្ត​ថា ជន​ជាតិ​ចិន​ទាំង​នោះ ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍។

ជន​ជាតិ​ចិន​ទាំង ១១​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ទៅ​តាម​សំណើ​របស់​អាជ្ញាធរ​ចិន ដែល​កំពុង​ស្វែង​រក​ចាប់​ខ្លួន​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ