គ.ជ.ប.ប្រកាស​​ថា នឹង​​ចុះ​ឈ្មោះ​ពលរដ្ឋ​ដល់​លំនៅឋាន​ប្រជាជន​ផ្ទាល់

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ចាប់​ផ្ដើម​​យុទ្ធនាការចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នៅ​ថ្ងៃ​នេះ ដោយ​ថា ចាប់​ផ្ដើម​ចុះ​ឈ្មោះ​ពលរដ្ឋ​រហូត​ដល់​តាម​មូលដ្ឋាន។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ គ.ជ.ប. បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​បោះឆ្នោត និង​ការ​ចុះ​ឈ្មោះ​ពលរដ្ឋ​ថ្មី​ទៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត ត្រូវ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ និង​មាន​រយៈ​ពេល ១៨​ថ្ងៃ។

អនុ​ប្រធាន គ.ជ.ប. លោក នុត សុខុម ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ដែល​បាន​និយាយ​ថា គ.ជ.ប. នឹង​ផ្ដល់​សេវា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តាម​ឃុំ​-សង្កាត់ និង​តាម​បណ្ដា​ភូមិ​នានា។

គ.ជ.ប. បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៨​កញ្ញា​ថា ខ្លួន​គ្រោង​ចុះ​ឈ្មោះ​​ពលរដ្ឋ​ជិត​កន្លះ​លាន​នាក់​ទៀត (៤៨៩ ៩៦៣) នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៨​នេះ និង​ថា គ្រោង​លុប​ឈ្មោះ​ពលរដ្ឋ​ជិត ១០​ម៉ឺន​នាក់​(៩៥ ៩២៨) ពី​បញ្ជី​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ។

បើ​តាម​គ.ជ.ប. ពលរដ្ឋ​ជាង ៨​លាន ៣៨​នាក់ ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ