​រាជ​ធានី​ភ្នំពេញ​ពង្រីក​​បណ្ដាញ​ដឹក​ជញ្ជូនរថយន្ត​ក្រុង​​សាធារណៈ​បន្ថែម​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍

រថយន្ត​ក្រុង​​សាធារណៈ​ដែលជាជំនួយពីប្រទេសជប៉ុន

សាលា​​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​កែ​សម្រួល និង​ពង្រីក​ផ្លូវ​រត់​នៃ​រថយន្ត​ក្រុង​សាធារណៈ​ ​៤ខ្សែ​​បន្ថែម​ទៀត​ ដោយ​ថា ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ។

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា ចាប់​ពី​ថ្ងៃ​ទី​១ តុលា​នេះ​ សាលា​រាជធានី​ភ្នំពេញ​ បាន​សម្រេច​​បង្កើន​ផ្លូវ​រត់​របស់​រថយន្ត​ក្រុង​សាធារណៈ​របស់​ខ្លួន​ ឲ្យ​​ដល់​ ១៣​ខ្សែ​រត់​នៅ​ទូទាំង​រាជធានី ខណៈ​នៅ​ដំណាច់​ឆ្នាំ​នេះ​ ប្រទេស​ជប៉ុន​នឹង​ប្រគល់​រថយន្ត​ក្រុង​ចំនួន​ ៤០​គ្រឿង​បន្ថែម​ទៀត។

អ្នកនាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ថា តាម​ការ​កែ​សម្រួល​នេះ​ សាលា​រាជធានីភ្នំពេញ​សង្ឃឹម​ថា ​អាច​ជួយ​សម្រួល​ការ​​លំបាក​របស់​ប្រជា​ពល​រដ្ឋ​បាន​ច្រើន ជា​ពិសេស​បញ្ហា​ចរាចរណ៍​ផង​ដែរ។

[Quote]

ខ្សែ​រត់​ថ្មី​ចំនួន​៤ដែល​ដាក់​ដំណើរ​ការ​បន្ថែម​នេះ​មាន ខ្សែរត់ទី​១០ ពី​ផ្សារ​ស៊ិនជូរីផ្លាហ្សា ទៅ​កាន់​ផ្លូវ​២០០៤ ផ្លូវ​សឡា ផ្លូវ​ចោមចៅ ផ្លូវ២១៧ ផ្លូវ​៣៧១ ស្ពានព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក។ ខ្សែ​រត់​ទី​១១ ពី វត្ត​ស្លែង ផ្លូវ​ព្រៃវែង​ពងទឹក បត់​តាម​ផ្លូវ​ព្រៃ​ស បត់​តាម​ផ្លូវ២៧១ ដល់​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ។ ខ្សែ​រត់​ទី១២ ចេញពី​ស្ថានីយ​រត់ភ្លើង​ បត់​តាម​ផ្លូវ​ព្រះសីហនុ តាម​ផ្លូវ​ត្រសក់​ផ្អែម ផ្សារ​ធំ​ថ្មី បត់​តាម​ផ្លូវ​ភ្លោះ​ព្រះ​អង្គ​ឌួង មក​កាន់​ស្ថានីយ​រត់​ភ្លើង​វិញ។ និង​ខ្សែទី​១៣ ចេញពី​រង្វង់​មូល​កាច់​កាណុង កាត់​តាម​ក្ដាន់​ពីរ ឆ្ពោះ​ទៅ​កាន់​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ នឹង​ត្រលប់​ទៅ​វិញ។

បើ​តាម​លោក ម៉េត មាសភក្តី បច្ចុប្បន្ន ​ភ្នំពេញ​មាន​ឡាន​ក្រុង​សាធារណៈ​ ១៩៧​គ្រឿង ក្នុង​នោះ​ជំនួយ​ពី​ចិន ១០០គ្រឿង និង​ជប៉ុន ៤០​គ្រឿង ខណៈ​ជប៉ុន​សន្យា​ផ្តល់​ជំនួយ​ ៤០​គ្រឿង​បន្ថែម​ទៅ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៨​នេះ៕

រថយន្ត​ក្រុង​​សាធារណៈ​ដែលជាជំនួយពីប្រទេសជប៉ុន
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ