តុលាការសម្រេចឃុំខ្លួន ជនជាប់ចោទចំនួន ៨ នាក់ពីបទលាក់ទុកអាវុធខុសច្បាប់

ជនជាប់ចោទពីបទលាក់អាវុធខុសច្បាប់ (រូបភាព៖ បណ្ដាញសង្គម)

សាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យចំនួន ៨ នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ  សន្និធិអាវុធនិងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងពីបទ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។  នេះ បើយោងតាម អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ដែលបានប្រាប់វី.អូ.ឌីតាមប្រព័ន្ធ​តេឡេក្រាម នៅថ្ងៃទី ២ កញ្ញានេះ​។

ការចោទប្រកាន់នេះធ្វើឡើង ក្រោយពេល ​សមត្ថកិច្ចនៅរាជធានីភ្នំពេញ សមត្ថកិច្ចនៅខេត្តកំពត និង នៅ​​ខេត្តពោធិ៍សាត់ រកឃើញអាវុធចំនួន២៨ ដើម និងឃាត់ជនជាប់ចោទទាំងនោះ នៅទីតាំងទាំងបី​ផ្សេងគ្នានេះ។   ​

អ្នកនាំពាក្យអគ្គស្នងការ​នគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ពិតជាមានប្រតិបត្តិការនេះប្រាកដមែន ប៉ុន្តែលោកមិនអាចជម្រាបលម្អិតបានឡើយ ព្រោះសំណុំរឿងនេះស្ថិតនៅក្នុងការស៊ើបអង្កេត និងស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ ។

លោកមានប្រសាសន៍ដូចនេះថា៖ « មិនទាន់ជូនបានទេអូន! បើតួលេខបងមិនហ៊ានផ្តល់ជូនថាប៉ុន្មាននាក់ផង។ ហើយឃើញព័ត៌មានខ្លះគាត់ចុះគាត់អី អាហ្នឹងគាត់ទទួលខុសត្រូវខ្លួនឯងចុះ។ បងមិនបានជូនតែប៉ុណ្ណឹងថា​ បងទទួលស្គាល់ថា​មានប្រតិបត្តិការនេះមែន  » ។

យ៉ាងនេះក្តី លោកឱ្យដឹងថា សំណុំរឿងនេះ កំពុងតែដំណើរការ​ ដើម្បីឈានទៅរកមេខ្លោងបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ