ធនាគារជាតិរំឭកកុំឲ្យចាញ់បោកអ្នកផ្តល់កម្ចីក្រៅផ្លូវការ

ធនាគារជាតិ​នៃ​កម្ពុជា​(រូបថតពី​ហ្វេស​ប៊ុក​ធនាគារជាតិ)

ធនាគារជាតិកម្ពុជាបានអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះសេវាផ្តល់កម្ចីក្រៅផ្លូវការ ដែលកំពុងផ្សព្វផ្សាយទាក់ទាញអតិថិជនតាមរយៈផ្ញើសារលើបណ្តាញទូរសព្ទ។​

តាមលិខិតរបស់ធនាគារជាតិចេញផ្សាយនៅថ្ងៃនេះ បានលើកឡើងថា នាពេលថ្មីៗនេះ មានការផ្ញើសារទាក់ទងក្នុងប្រព័ន្ធទូរសព្ទ ឃោសនាផ្តល់ប្រាក់កម្ចីរហ័យដោយមិនចាំបាច់មានឯកសារឬ ទ្រព្យធានា។​

ធនាគារជាតិចាត់ទុកក្រុមទាំងនេះថា កំពុងតែធ្វើសកម្មភាពខុសច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដោយថា ក្រុមហ៊ុនឬធនាគារទាំងនោះមិនបានទទួលសិទ្ធិអនុញ្ញាតពីធនាគារជាតិនោះទេ។​

ធនាគាររំឭកឲ្យសាធារណជនប្រុងប្រយ័ត្នកុំឲ្យចាញ់បោកក្រុមចងការប្រាក់ទាំងនេះ ប៉ុន្តែធនាគារមិនបានបញ្ជាក់ថា តើការចាញ់បោកក្រោមរូបភាពយ៉ាងណាខ្លះនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ