ប្រាក់ឈ្នួលគោលកម្មករដំឡើងដល់ចំនួន១៨២ដុល្លារ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជួបកម្មករកម្មការិនីរោងចក្រ (FB: លោក ហ៊ុន សែន)

ក្រសួង​ការ​ងារ​ នៅរសៀលថ្ងៃសុក្រ​​ ទី០៥ ខែតុលា ឆ្នាំ២០១៨ បានសម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​កាត់ដេរ​ចំនួន១២​ដុល្លារ​បន្ថែម​ សម្រាប់​ឆ្នាំ២០១៩ លើប្រាក់ឈ្នួលគោលចំនួន១៧០​ដុល្លារ។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារត្រីភាគី មានតំណាងសហជីព តំណាងថៅកែរោងចក្រ និងតំណាងរដ្ឋាភិបាល បានកំណត់តួលេខ២ប្រភេទផ្សេងគ្នា កាលពីម្សិលមិញ ។

តួលេខសម្រាប់ពិភាក្សា​នៅថ្ងៃនេះ គឺ១៨២ដុល្លារ ស្នើដោយក្រុមសហជីព និង១៧៧ដុល្លារ បានស្នើ​ដោយ​រដ្ឋាភិបាល​កម្ពុជា និងភាគីនិយោជក។

ក្នុង​សេចក្តីប្រកាស​ចុះ​ថ្ងៃ​ទី​៥ ខែតុលា​ ​ក្រសួង​ការងារ​បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​ចំនួន​៥ដុល្លារ​ លើ​ទឹក​ប្រាក់​ចំនួន​១៧៧ដុល្លារ​ ដែល​បាន​ជ្រើស​រើសជាប្រាក់​ឈ្នួល​អប្បបរមាសម្រាប់​កម្ម​ករ​និយោជិត​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៩ខាង​មុខ។

ប្រាក់ឈ្នួលអប្បបរមា កម្មករ និយោជិតផ្នែកវាយនភ័ណកាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើង បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារនៅឆ្នាំ២០១៦ ហើយ​បាន​កើន​ដល់​១៧០ដុល្លារ ក្នុង​ឆ្នាំ​២០១៨​នេះ បន្ទាប់​ពីមាន​បាតុកម្ម​កាល​ពី​ឆ្នាំ​២០១៤៕

លោក អ៊ិត សំហេង ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្រោយពីការសម្រេចលើប្រាក់ឈ្នួលកម្មករ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នេះ (រូបភាព៖ CLC)

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ