ចន្លោះពេល៩ខែកម្ពុជាផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិចិនជិត៧០នាក់

លោក ហ៊ុន សែន និងលោក ស៊ី ជីនពីង(រូបពីក្រសួងការបរទេសចិន)

កម្ពុជាបានផ្តល់សញ្ជាតិខ្មែរឲ្យជនបរទេសជាង១០០នាក់ ក្នុងចន្លោះពេល៩ខែឆ្នាំ២០១៨នេះ ក្នុងនោះមានជនជាតិចិនជិត៧០នាក់។

យោងតាមសៀវភៅរាជកិច្ចឆ្នាំទី១៨ រាប់ពីលេខ១នៃត្រីមាសទី១ ដល់ លេខ៦៦នៃត្រីមាសទី៣ ឆ្នាំ២០១៨គឺ កម្ពុជាបានផ្តល់សញ្ជាតិខ្មែរឲ្យជនជាតិចិនច្រើនជាងគេ គឺមានចំនួន៦៥នាក់។

សៀវភៅរាជកិច្ចដែលចេញផ្សាយក្នុងអំឡុងពេលដដែលឲ្យដឹងទៀតថាក្នុងចំណោមជនបរទេសដែលទទួលបានសញ្ជាតិខ្មែរច្រើនបន្ទាប់ពីជនជាតិចិន មានជនជាតិវៀតណាម១២នាក់ ថៃ៦នាក់ និងភូមា៥នាក់។

សូមបញ្ជាក់ថាក្នុងចំណោមសៀវភៅរាជកិច្ច៦៦លេខ(៦៦ក្បាល)ដែលVODស្រង់ចំនួនបរទេសទទួលញ្ជាតិខ្មែរនេះ  មិនទាន់បានរាប់បញ្ចូលសៀវភៅរាជកិច្ចលេខ៥០និង៦១ទេ។

VODមិនអាចសុំការបញ្ជាក់តួលេខចុងក្រោយនៃចំនួន​ជនបរទេសទទួលសញ្ជាតិខ្មែរនៅឡើយទេ ដោយសារប្រធាន​នាយកដ្ឋាន​សញ្ជាតិ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​ក្រសួង​មហាផ្ទៃ  លោក ហ៊ូ ណាវុធ ទទួលទូរសព្ទហើយប្រាប់ថា ជាប់រវល់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ