ភ្លើងឆេះអាគារខុនដូរមួយកន្លែងនៅភ្នំពេញ

ភ្លើងឆេះខុនដូរ (រូបពីនគរបាលជាតិ)

ភ្លើងឆេះអាគារខុនដូរមួយកន្លែង នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ដែលអាគារនោះស្ថិតនៅក្នុងដំណើរការសាងសង់។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា អាគារនោះជា សំណង់អាគារដុនដូរមិនទាន់រួចរាល់ ផ្លូវលេខ១០៦ ភូមិ៥ សង្កាតស្រះចក ភ្លើងចាប់ផ្តើមឆេះនៅ ម៉ោង១៤និង១០នាទី។

​កម្លាំងជំនាញបានប្រើប្រាស់រថយន្តចំនួន១៥គ្រឿង ដើម្បីពន្លត់។ សមត្ថកិច្ចនៅមិនទាន់ បង្ហាញរបាយការណ៍ពីអ្នករងគ្រោះ និងចំនួននៃការខូចខាតនៅឡើយទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ