គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌសម្លាប់មនុស្ស២៨នាក់

ព្រៃវែង៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០នឹង១០នាទី នៅចំណុចគល់ស្ពានអ្នកលឿង ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង លើផ្លូវជាតិលេខ១ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត៤គ្រឿងបុកបន្តគ្នាទិសដៅស្របគ្នាពីលិចទៅកើត (រូបភាព៖ ហ្វេសប៊ុក អគ្គស្នងការនគរបាលជាតិ)

គ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃបានសម្លាប់មនុស្សអស់ចំនួន២៨នាក់ និងរបួសចំនួន៨៥នាក់។​

តាមរបាយការណ៍របស់នគរបាលជាតិបានឲ្យដឹងថា ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​ គិត​ពី​ថ្ងៃ​ទី​០៨​ដល់​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៥៣​លើក​ បណ្តាល​ឱ្យ​ស្លាប់​២៨​នាក់​,​ របួស​សរុប​ ៨៥​នាក់​,​ របួសធ្ងន់​៦៥​នាក់​,​របួសស្រាល​ ២០​នាក់​។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៣៣​គ្រឿង​ រួម​មានៈ​ ម៉ូតូ​ ២២​គ្រឿង​,​ រថយន្ត​តូច​ ១០​គ្រឿង​,​ រថភ្លើង​១​គ្រឿង​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ