អង្ករ​កម្ពុជា​ទទួល​ចំណាត់​ជា​អង្ករ​ល្អ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨

អង្ករ សែនពិដោរ

អង្ករ​ប្រណិត​របស់​កម្ពុជា​ត្រូវ​បានសន្នីសីទ​​អង្ករ​ពិភពលោក​ចាត់​ថ្នាក់​ជា​អង្ករ​ល្អ​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ​២០១៨នេះ។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​លោក មូល សារិទ្ធី បាន​ឲ្យ​VOD ដឹង​ថា​អង្ករ​ក្រអូប​ប្រណិត​កម្ពុជា​ត្រូវ​បាន​សន្នីសិទ​ អង្ករ​ពិភពលោក The Rice Trader ជ្រើសរើស​ជា​អង្ករ​ល្អ​ផ្ដាច់​គេ​ជា​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​ចំណោម​អង្ករ​៣៦​ប្រភេទ​ទៀត​ដែល​ប្រទេស​ផ្សេងៗ​យក​មក​ប្រកួត​ប្រជែង​​លើក​ទី​១០នៅប្រទេស​វៀតណាម។

លោកថា៖ « មានច្រើនប្រទេសតែគណៈកម្មការអត់បានប្រាប់ទេ តែក្នុងនោះយើងឃើញស្រាប់ហើយមាន ប្រទេសថៃ ប៉ាគីស្ថាន វៀតណាម និងប្រទេសជាច្រើនទៀតដែលបានចូលរួមហ្នឹងគឺមានជាង១០ប្រទេស និង៣៦សំណាក »

លោក​មាន​ជំនឿ​ថា​ចំណាត់ថ្នាក់​នេះ​នឹង​ធ្វើ​ឲ្យ​អង្ករ​កម្ពុជា​កាន់​តែ​ធ្វើ​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​បន្ថែម​ទៀត ដែល​នឹង​ជម្រុញ​ឲ្យ​មាន​ការ​នាំចេញ​អង្ករ​ទៅ​កាន់​ពិភពលោក​កាន់​តែ​កើន​ឡើង​។

បើ​តាម ​The Rice Trader អង្ករ​កម្ពុជា​ធ្លាប់​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ចំនួន​៣ឆ្នាំ​ជាប់​គ្នា​គឺ​នៅ​ឆ្នាំ​២០១២ ២០១៣ និង​២០១៤ ខណៈ​ឆ្នាំ​២០១៧​ចំណាត់​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​បាន​ទៅ​លើ​ប្រទេស​ថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ