អគ្គី​ភ័យកើតឡើង១៨លើក សម្លាប់មនុស្សម្នាក់ និងរបួស៦នាក់ក្នុងអំឡុងពេល​កាន់បិណ្ឌនិងភ្ជុំបិណ្ឌ​

នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ១៦:៥៥​ មាន​អគ្គី​ភ័យ​ឆាបឆេះ​ព្រះ​វិហារ​នៅ​ក្នុង​វត្តស្រ​ង៉ែ​ ឃុំ​ស្រ​ង៉ែ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម (រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ)

គ្រោះអគ្គីភ័យ បាន​កើតឡើងចំនួន១៨លើកក្នុង​អំឡុងពេល​កាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល​១៥ថ្ងៃកន្លងទៅនេះដែលបាន​បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៦នាក់ទៀតរងរបួស។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិដែល​ចេញ​ផ្សាយ​កាល​ពីម្សិលមិញ​។

ប្រភពដដែលក៏បាន​ឲ្យ​ដឹង​ដែរថា អគ្គិភ័យទាំង១៨ករណីនេះ ក៏បាន​ធ្វើឲ្យខូចខាតផ្ទះចំនួន១២ខ្នង រថយន្តចំនួន២គ្រឿង ឡចំហុយរបស់រោងចក្រ១ និងកុដិព្រះសង្ឃចំនួន៣ខ្នងផងដែរ។

តាម​របាយការណ៍របស់​នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គីភ័យទាំង១៨ករណីនេះបណ្តាលមកពីមូលហេតុ​ផ្សេងៗដូចជាឆ្លងចរន្តអគ្គិសនី១០លើក ភ្លើងទៀនធូប៥លើក មនុស្សដុត១លើក ចង្រ្កានហ្គាស១លើក និងពុំដឹងមូលហេតុ១ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ