កងរាជអាវុធហត្ថបាញ់រះ១០គ្រាប់បណ្តាលឲ្យសន្តិសុខភូមិរបួស

ជនសង្ស័យបាញ់រះ និង ជនរងគ្រោះ(រូបពីនគរបាលជាតិ)

មន្ត្រីកងរាជអាវុធហត្ថម្នាក់បានបាញ់រះជាង១០គ្រាប់នៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រនេះ បណ្តាលឲ្យប្រជាការពារ ឬ ហៅថា សន្តិសុខភូមិម្នាក់​រងរបួស។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅម៉ោង០០ និង ៣០នាទី ក្រុមប្រជាការពារ និងនគរបាលខណ្ឌឫស្សីកែវ បានធ្វើសកម្មភាពបង្ក្រាបក្រុមក្មេងទំនើង ពេលនោះមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល ស្នាក់នៅក្បែរកន្លែងកើតហេតុ​ បានប្រើប្រាស់កាំភ្លើងខ្លីបាញ់រះ១០គ្រាប់ បណ្តាលឲ្យសន្តិសុខភូមិម្នាក់រងរបួសជើង។​

ក្រោយកើតហេតុនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនបុរសនោះយកទៅសួរនាំទើបដឹងថា បុរសនោះឈ្មោះ ឡាយ អ៊ីងឃីង អាយុ២៧ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស។​ អគ្គស្នងការដ្ឋាននគរបាលជាតិមិនបានបញ្ជាក់មូលហេតុនៃការបាញ់រះនេះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ