ប្រទេសក្រីក្រមួយនៅអាហ្រ្វិកលុបចោលកម្ចីពីចិន៤០០លានដុល្លារ

លោកErnest Bai Koroma និង លោក Xi Jinping (រូបពីBBC)

មេដឹកនាំថ្មីនៃប្រទេសស៊ីរ៉ា ឡេអូន ជាប្រទេសក្រីក្រនៅទ្វីបអាហ្រ្វិកបានសម្រេចលុបចោលកម្ចី ៤០០លានដុល្លារពីចិន ដែលទឹកប្រាក់នេះជាការស្នើខ្ចីពីមេដឹកនាំមុន។

ប្រធានាធិបតីថ្មីរបស់ប្រទេស ស៊ីរ៉ា ឡេអូន លោក Julius Maada Bio ដែលទើបឈ្នះការបោះ ឆ្នោតហើយឡើងកាន់តំណែងកាលពីខែមេសាឆ្នាំ២០១៨នេះ បានប្រកាសលុបចោលកម្ចី របស់ចិន។​

កម្ចី៤០០លានដុល្លារនេះ គឺខ្ចីដោយប្រធានាធិបតីមុនឈ្មោះ លោកErnest Bai Koroma ក្នុង គោលបំណងយកទៅសាងសង់ ព្រលានយន្តហោះអន្តរជាតិមួយទៀតនៅក្រៅរដ្ឋធានី។​

​ក្រោយពេលដែលដាក់ពាក្យខ្ចីនេះ ធនាគារពិភពលោក និង មូលនិធិរូបិយប័ណ្ណអន្តរជាតិបាន ព្រមានថា ប្រទេសនេះអាចនឹងជួបវិបត្តិបំណុលធ្ងន់ធ្ងរ។

ប្រធានាធិបតីថ្មីដែលប្រកាសលុបចោលកម្ចីនេះ បញ្ជាក់ថា ប្រទេសរបស់លោកមិនទាន់ ត្រូវការចាំបាច់ព្រលានយន្តហោះថ្មីបន្ថែមទៀតនោះទេ គឺមានតែព្រលានយន្តហោះ អន្តរជាតិ មួយនៅក្នុងរដ្ឋធានីគ្រប់គ្រាន់ហើយ។​

របាយការណ៍ដែល BBC ចុះផ្សាយបង្ហាញថា ចិនជាម្ចាស់បំណុលធំជាងគេនៅបណ្តាប្រទេស អាហ្រ្វិក ហើយថា ចិនកំពុងប្រើប្រាស់បំណុលដើម្បីគ្រប់គ្រងប្រទេសទាំងនោះ។​

ទោះយ៉ាងណាបេសកជនចិនប្រចាំនៅអាហ្រ្វិកលោកស្រី Xu Jinghuច្រានចោល ការចោទ ប្រកាន់ទាំងនោះ ហើយថា បញ្ហានៅអាហ្វ្រិកដោយសារតែអំពើពុករលួយ។​លោកស្រីថា​ បច្ចុប្បន្ន ប្រទេសទាំងនោះកំពុងតែស្វាគមន៍កម្ចីរបស់ចិនដើម្បីយកទៅកសាង ផ្លូវជាតិ កំពង់ផែ ផ្លូវដែក និងប្រើប្រាស់ក្នុងគម្រោងផ្សេងៗទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ