លោក ហ៊ុន សែន ថាទៅប្រជុំនៅអឺរ៉ុបរវល់រកពេលបាយស្ទើរមិនបាន

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក និង កិច្ចប្រជុំកំពូល​អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក​ឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិ​ ស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៤ តុលា ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្អួញត្អែរថា ការទៅចូលរួមប្រជុំលើទឹកដីសហភាពអឺរ៉ុបលើកនេះ រវល់ការងារច្រើនស្ទើររកពេលបរិភោគបាយទឹកមិនបាន។​

មុនចេញដំណើរទៅសហភាពអឺរ៉ុបកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុក ពីកម្មវិធីដែលលោកត្រូវចូលរួម ហើយថា មានភាពមមាញឹកខ្លាំង។​

លោកសរសេរថា៖«ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចាកចេញពីកម្ពុជា​ នៅយប់ថ្ងៃទី១៦តុលា នាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី ១៧ តុលា ២០១៨ ឆ្ពោះទៅកាន់ប្រទេសបែលហ្សិក ដែលជាទីកន្លែងត្រូវប្រជុំអាស៊ីអឺរ៉ុបលើកទី១២។ តាមគម្រោងលោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅយប់ថ្ងៃទី២៤ខែតុលា ហើយនៅថ្ងៃទី២៥ខែតុលាលោកត្រូវដឹកនាំការប្រជុំលើសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៩។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ