រថភ្លើង​រត់​បុក​មហាជន សម្លាប់​មនុស្ស​យ៉ាង​តិច​៥៩​នាក់​នៅ​ឥណ្ឌា

ក្រុម​ពលរដ្ឋ​ឥណ្ឌា​បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ពិធី​​បុណ្យ​តាម​បែប​សាសនា​ហិណ្ឌូ។ រូបថត៖ BBC

សារព័ត៌មាន​អន្តរជាតិ​បាន​ចុះ​ផ្សាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៥៩​នាក់ បាន​ស្លាប់ ហើយ​រាប់​សិប​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​រថភ្លើង​​ដឹកន​អ្នក​ដំណើរ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​នោះ បាន​បុក​មហាជន​នៅ​លើ​ផ្លូវ​ដែក ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា ដែល​នេះ​គឺ​ជា​មហន្តរាយ​ដ៏​អាក្រក់​បំផុត​ប្រចាំ​ប្រទេស​នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​នេះ។

សារព័ត៌មាន​អង់គ្លេស​មួយ​នេះ រថភ្លើង​មួយ​ខ្សែ​បាន​រត់​ទៅ​បុក​មហាជន ដែល​កំពុង​តែ​ឈរ​នៅ​លើ​ផ្លូវ​ដែក ដើម្បី​មើល​ការ​ប្រារព្ធ​ពិធី​បុណ្យ​តាម​ហិណ្ឌូ​សាសនា​មួយ ស្ថិត​នៅ​រដ្ឋ​បុញ្ចាប ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ដដែល​នេះ គ្មាន​នរណា​ដឹង​ច្បាស់​ថា តើ​នរណា​ម្នាក់​អនុញ្ញាត្យ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​នោះ​នៅ​លើ​ផ្លូវ​រថភ្លើង​នោះ​ឡើយ ហើយ​មន្ត្រី​ឥណ្ឌា​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មកចំពោះ​ករណី​នេះ។

ខណៈ​ដែល​នាយករដ្ឋ​មន្ត្រី​ឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី ហៅ​ហេតុការណ៍​នេះ​ថា «ពុះ​បំបែក​បេះដូង​»​នោះ គ្រួសារ​ជន​រង​គ្រោះ បាន​ចេញ​ទៅ​បង្ហាញ​ការ​តវ៉ា​ដោយ​កំហឹង​នៅ​លើ​ផ្លូវ​រថភ្លើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ