មហាធៀ អះ​អាង​ថា អំពើ​ពុក​រលុយ​នៅ​ម៉ាឡេស៊ី​​ក្លាយ​ជា​រឿង​អតីត​កាល​ក្រោយ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល

នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ។ (រូបភាព: REUTERS/Lai Seng Sin)

មេដឹកនាំ​ម៉ាឡេស៊ី​បាន​ថ្លែង​ថា បញ្ហា​អំពើ​ពុក​រលួយ​បាន​ក្លាយ​ជា​រឿង​អតីត​កាល​ទៅ​ហើយ ក្រោយ​ពី​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហបុរី​នៅ​ថ្ងៃនេះ។

សារព័ត៌មាន Channel News Asia បាន​ដក​ស្រង់​សម្ដី​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ ដែល​បាន​ផ្ដល់​សម្ភាស​ដល់​ទូរទស្សន៍ Astro កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​កិច្ច​សម្ភាស​នោះ លោក មហាធៀ បាន​ថ្លែង​ថា ប្រជាជន​លែង​និយាយ​អំពី​ការ​បង់​ប្រាក់​សំណូក​ទៀត​ហើយ នៅ​ពេល​ប្រឈម​មុខ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល។

លោក មហាធៀ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​ថ្លែង​ថា​៖ «យើង​មិន​ឮ​បញ្ហា​អំពើ​ពុក​រលួយ​ទៀត​ទេ។ ប្រជាជន​អាច​ទាក់ទង​រដ្ឋាភិបាល​ដោយ​មិនចាំ​បាច់​បង់​សំណូក​ឡើយ»។

លោក មហាធៀ បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​ជា​ថ្មី​ម្ដង​ទៀត ជាមួយ​ការ​សន្យា​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ និង​កែ​ទម្រង់​ស្ថាប័ន​រដ្ឋ។

មេដឹកនាំ​វ័យ ៩៣​ឆ្នាំ​រូប​នេះ បាន​បន្ទោស​ទៅ​លើ​រដ្ឋបាល​ចាស់​របស់​អតីត​នាយករដ្ឋ​មន្ត្រី លោក ណាជីប រ៉ាហ្សាក់ ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាប់​បំណុល​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​នោះ​មាន​ទាំង​អំពើ​ពុក​រលួយ​នៅ​ក្រុមហ៊ុន​វិនិយោគ​រដ្ឋ 1MDB ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ