កម្មករ​ភូមា​៩​នាក់​ស្លាប់​នៅ​ថៃ​ក្រោយ​រថយន្ត​មួយ​គ្រឿង​បើក​ទៅ​បុក​ដើម​ឈើ

រថយន្តដែលដឹកជនជាតិមីយ៉ាន់ម៉ាបានឆាបឆេះ បន្ទាប់ពីវាបានជ្រុលទៅបុកដើមឈើតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ បាងកកប៉ុស្តិ)

យ៉ាង​ហោច​ណាស់​កម្មករ​ជន​ជាតិ​ភូមា ៩​នាក់ ត្រូវ​បាន​ភ្លើង​ឆេះ​រហូត​ដល់​ស្លាប់ ហើយ​កម្មករ ៦​នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង បាន​បុក​នឹង​ដើម​ឈើ​មួយ​ដើម​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ហើយ​ផ្ទុះ​ឆេះ​នៅ​ក្នុង​ខេត្ត​កំផែងពេជ្រ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ។

សារព័ត៌មាន Bangkok Post បាន​ចុះ​ផ្សាយ​ថា រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង បាន​បើក​ទៅ​បុក​នឹង​ដើម​ឈើ​មួយ​ដើម ស្ថិត​នៅ​ស្រុក​ខ្លងខ្លុង កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ។

សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ក្រុម​ជួយ​សង្គ្រោះ​បាន​ប្រទះ​ឃើញ​អណ្ដាត​ភ្លើង​ឆាប​ឆេះ​ឡើង ក្រោយ​ពី​រថយន្ត​នោះ​បាន​បុក​ដើម​ឈើ។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ កម្មករ​ភូមា ៩​នាក់ ត្រូវ​ភ្លើង​ឆេះ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​រថយន្ត​នោះ ហើយ ៦​នាក់​ទៀត​បាន​រង​របួស ក្នុង​នោះ​មាន​ទាំង​អ្នក​បើក​បរ​ជន​ជាតិ​ថៃ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ