រថភ្លើង​រត់​ធ្លាក់​ផ្លូវ​នៅ​តៃវ៉ាន់ សម្លាប់​មនុស្ស​យ៉ាង​តិច ១៨​នាក់ របួស ១៧៥​នាក់

គ្រោះថ្នាក់រថភ្លើងធ្លាក់ផ្លូវដែក កើតឡើងប្រមាណម៉ោង៥រសៀល ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២១០៨។ (រូបភាព៖ វេបសាយបរទេស)

សារព័ត៌មាន​សិង្ហបុរី បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៨​នាក់ បាន​ស្លាប់ ហើយ ១៧៥​នាក់​ទៀត​បាន​រង​របួស​ បន្ទាប់​ពី​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​នៅ​កោះ​តៃវ៉ាន់ បាន​រត់​ធ្លាក់​ផ្លូវ​ដែក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សារព័ត៌មាន Channel News Asia បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​កោះ​តៃវ៉ាន់ ដែល​បាន​និយាយ​ថា ហេតុការណ៍​នេះ​គឺ​ជា​គ្រោះ​មហន្តរាយ​ផ្លូវ​ដែក​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ២៥​ឆ្នាំ​ចុង​ក្រោយ​របស់​ដែនដី​កោះ​មួយ​នេះ។

រូបថត​ពី​កន្លែង​កើត​ហេតុ បាន​បង្ហាញ​រថភ្លើង​ល្បឿន​លឿន Puyuma Express រត់​ធ្លាក់​​ផ្លូវ​ដែក​នៅ​តំបន់​ឆ្នេរ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​មួយ​កន្លែង​នៅ​លើ​កោះ​តៃវ៉ាន់។

ក្នុង​ចំណោម​ទូរ​រថភ្លើងទាំង​អស់ ទូរ​រភ្លើង​ចំនួន ៨​បាន​រត់​ធ្លាក់​ផ្លូវ ហើយ​ទូរ​រថភ្លើង ៥​គ្រឿង​ទៀត បាន​ខ្ទាត់​ចេញ​ពី​ផ្លូវ​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

រដ្ឋបាល​ផ្លូវ​ដែក​កោះ​តៃវ៉ាន់ បាន​ប្រកាស​ថា មនុស្ស ៣៦៦​នាក់ ស្ថិត​នៅ​លើ​ទូរ​រថភ្លើង​ទាំង​នោះ ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​តៃតុង ស្ថិត​នៅ​ភាគ​ខាង​ត្បូង។

រដ្ឋបាល​ផ្លូវ​ដែក​តៃវ៉ាន់ បាន​ប្រកាស​ថា មនុស្ស ១៧៥​នាក់ បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នោះ និង​ត្រូវ​បាន​គេ​រំដោះ​ចេញ​ពី​ខ្សែ​រថភ្លើង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ