អាជ្ញាធរខេត្តព្រះសីហនុថាពលដ្ឋ៥០០០គ្រួសារកំពុងខ្វះទឹកប្រើប្រាស់

សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅខេត្តព្រះសីហនុ(រូបពីលោក នងឌី ណារ៉ា )

អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅក្នុងសង្កាត់ចំនួន៣កំពុងតែជួបបញ្ហាខ្វះ ទឹកស្អាតប្រើប្រាស់ ហើយអាជ្ញាធរប្រើរថយន្តដឹកទឹកចែកតាមផ្ទះ។​

ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងពិធីការ នៃរដ្ឋបាលខេត្តព្រះសីហនុ លោក នងឌី ណារ៉ា បានប្រាប់VODនៅរសៀលនេះថា ប្រជាជននៅក្នុងសង្កាត់២ សង្កាត់៣ និងសង្កាត់៤ ដែលមានចំនួន៥០០០គ្រួសារកំពុងខ្វះទឹកប្រើប្រាស់ ដោយលោកបានបញ្ជាក់មូលហេតុថាមកពីមានកំណើនប្រជាពលរដ្ឋ កំណើនការសាងសង់ និងស្របពេលដែលខេត្តកំពុងរុះរើជួសជុលប្រព័ន្ធផ្គត់ផ្គង់ទឹក។

មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុរូបនេះឲ្យដឹងបន្ថែមទៀតថា អាជ្ញាធរខេត្តកំពុងប្រើប្រាស់ឡានទឹកបីគ្រឿងដំណើរការដឹកទឹកស្អាតជូនប្រជាជនក្នុងសង្កាត់ទាំងបីខាងលើនេះហើយ។ ប៉ុន្តែទោះជាយ៉ាងណា លោកបានបញ្ជាក់ថាការផ្គត់ផ្គង់ទឹកគឺមិនបាន១០០ភាគរយទេក្នុងស្ថានភាពនេះ។

មន្ត្រីរូបនេះឲ្យដឹងដែរថា ខេត្តព្រះស៊ីហនុត្រូវការផ្គត់ផ្គង់ទឹកចំនួន៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលខេត្តមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតបានតែចំនួន៣ម៉ឺនម៉ែត្រគូបប៉ុណ្ណោះក្នុងមួយថ្ងៃនៅពេលនេះ។

សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅកំពង់សោម(រូបពីលោក នងឌី ណារ៉ា )
សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅកំពង់សោម(រូបពីលោក នងឌី ណារ៉ា )
សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅកំពង់សោម(រូបពីលោក នងឌី ណារ៉ា )
សកម្មភាពចែកទឹកឲ្យពលរដ្ឋនៅកំពង់សោម(រូបពីលោក នងឌី ណារ៉ា )
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ