តំណាង​សិទ្ធិ​មនុស្ស​ UN គ្រោង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពី​សប្ដាហ៍​ក្រោយ

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត

មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ គ្រោងនឹង​មក​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ ១១​ថ្ងៃ​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​នេះ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ការិយាល័យ​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​។

​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក បានឲ្យ​ដឹង​ថា តំណាង​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត នឹង​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ អ្នក​រាយការណ៍​ពិសេស​រូប​នេះ គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា តប​ទៅ​តាម​ការ​អញ្ចើញ​ពី​សំណាក​់រដ្ឋាភិបាល​កម្ពុជា។

អំឡុង​ពេល​បំពេញ​ទស្សកិច្ច​នេះ​ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​រូប​នេះ គ្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល និង​សមាជិក​នៃ​សហគមន៍​ការទូត​ផង​ដែរ។

បើ​តាម​គម្រោង អ្នកស្រី រ៉ូណា ស្មីត នឹង​បិទ​បញ្ចប់​ដំណើរ​ទស្សនិច្ច​របស់​អ្នកស្រី ជាមួយ​សន្និសីទ​សារព័ត៌មាន​​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា។

អំឡុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​លើក​ទី ៣៩ កាល​ពី​ចុង​ខែកញ្ញា​កន្លង​មក អ្នក​ស្រី រ៉ូណា ស្មីត បានចោទសួរម្ដង​រួច​មក​ហើយ​ អំពីភាពត្រឹមត្រូវនៃការបោះឆ្នោតថ្នាក់ជាតិខែកក្កដាកន្លងទៅ បន្ទាប់​ពី​លោកស្រីរកឃើញថា មានការរំលោភសិទ្ធិមនុស្ស ការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ