កម្ពុជា​ប្រារព្ធ​ខួប១៤​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ​សម្បត្តិ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

គិត​ត្រឹម​ថ្ងៃ​នេះ ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា ព្រះបាទសម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​ឡើង​គ្រង​រាជ​សម្បត្តិ​អស់​រយៈ​ពេល ១៤​ឆ្នាំ​ហើយ បន្ទាប់​ពី​ទ្រង់​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ឡើង​គ្រង​រាជ​សម្បត្តិ​ជំនួស​ព្រះ​បិតា​របស់​ទ្រង់។

ព្រះបាទសម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះ​មហាក្សត្រកម្ពុជា កាល​ពីថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០០៤ ពោល​គឺ​កាល​ពី​ ១៤​ឆ្នាំ​មុន។

ព្រះ​អង្គ​ត្រូវ​បាន​ជ្រើស​តាំង​ជា​ព្រះ​មហាក្សត្រ​ថ្មី ឡើង​គ្រង​រាជ្យ​ជំនួស​ព្រះ​បិតា​ទ្រង់​ អតីត​ព្រះ​មហាវីរក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហនុ ដែល​បាន​ប្រកាស​ដាក់​រាជ្យ​សម្បត្តិ​នៅ​ក្នុង​ឆ្នាំ​២០០៤​នោះ​ផង​ដែរ។

មាន​ព្រះ​ជន្មាយុ ៦៥​វស្សា ព្រះបាទសម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី  គឺ​ជា​បុត្រា​ច្បង​របស់​អតីត​ព្រះ​មហាក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហនុ និង​ព្រះ​មាតា សម្ដេច​ព្រះ​មហាក្សត្រីយ៍ នរោត្ដម មុនីនាថ។

ប្រសូត្រ​នៅ​ក្នុង​ឆ្នាំ​១៩៥៣ ព្រះ​ករុណា ព្រះបាទសម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​តន្ត្រី និង​សិល្បៈបុរាណ នៅ​ឯ​ទីក្រុង​ប្រាក អតីត​ប្រទេស​​ឆេកូស្លូវ៉ាគី។

យោង​តាម​ព្រះរាជ​ជីវ​ប្រវត្តិ ព្រះបរមនាថ នរោត្ដម សីហមុនី អាច​ប្រាស្រ័យ​ទាក់​ទង​ ៤​ភាសា​ផ្សេង​គ្នា មាន​ភាសា​ឆែក ភាសា​បារាំង ភាសា​អង់គ្លេស និង​ភាសា​រុស្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ