ដើម្បី​ភាពយន្ត​បុរាណ ឈួន សុវណ្ណឆៃ ប្រកាសអត់ខ្វល់

អ្នកនាង ឈួន សុវណ្ណឆៃ ក្នុងពិធីសម្ពោធរឿងភាគបុរាណខ្មែរ “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ វង្ស សុម៉ាលីន)

​ក្នុងជំនួប​ដោយ​ផ្ទាល់ក្នុងពិធីសម្ពោធរឿង​«កូន​ពស់កេងកង» អ្នកនាង ឈួន សុវណ្ណឆៃ ​តារាចម្រៀង​បានថ្លែងបញ្ជាក់ថា​ ​​អ្នកនាង​ពេញចិត្តសម្ដែង​​ភាពយន្ត​ទម្រង់បុរាណមួយនេះ​យ៉ាង​ខ្លាំង ​​ដោយ​ក្នុង​មួយរឿងនេះ អ្នកនាង​បាន​​​​​ចំណាយ​​ធនធាន​ផ្ទាល់ខ្លួន​​​​​លម្អខ្លួន បូករួមទាំងកាត់​ឈុតអោយត្រូវ​នឹងសម័យ​កាលបុរាណ​ផង ​អស់​​ប្រាក់​​​​ផ្ទាល់ខ្លួន​​លើសពី​​តម្លៃខ្លួនដែលទទួលបាន​រាប់មិនអស់។ ​​​​អ្នកនាង​បន្ត​ទៀតថា ​អោយតែមាន​​​ផលិតករ​​​​ស្នើអោយអ្នកនាងសម្ដែង​​ភាពយន្ត​បែប​ទម្រង់​​បុរាណ​បែបនេះ គឺ​ទោះជាអ្នក​នាង​ត្រូវ​ចំណាយ​អស់​ពី​លើ​​​​​​​ច្រើន​ដង ហើយបានតម្លៃ​ខ្លួន​​សឹងមិនរួចថ្លៃ​ធ្វើខ្លួនមួយលើកៗប៉ុណ្ណា ក៏អ្នកនាង​​​​​​អត់ខ្វល់​ដែរ សំខាន់គឺបានចូលរួម។

អ្នកនាង ឈួន សុវណ្ណឆៃ និងមិត្តរួមអាជីព ក្នុងពិធីសម្ពោធរឿងភាគបុរាណខ្មែរ “កូនពស់កេងកង” របស់ទូរទស្សន៍ហង្សមាស កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ វង្ស សុម៉ាលីន)

ខុសពីតារា​ភាគច្រើន​ដែល​​​​​ចង់បាន​ការសម្ដែង​អោយច្រើនដើម្បីពង្រីកកេរ្តិ៍ឈ្មោះផង ​និង​ដើម្បី​​ទទួលបានចំណូល​ដាក់ហោប៉ៅផង សម្រាប់អ្នកនាង ឈួន សុវណ្ណឆៃ បានអះអាងថា អ្នកនាង​សម្ដែងកុនមិនមែន​​​​ដើម្បី​​​បានលុយនោះទេ តែ​ដើម្បី​លើកស្ទួយ​​​វិស័យ​ភាពយន្ត និង​ចង់បន្សល់ទុក​ស្នាដៃច្រើន​ជាង។ ​​​​​​អ្នកនាងពោលថា​មិន​​មានភាពយន្តណាមួយដែលអ្នកនាង​​​ទទួល​សម្ដែង​​ហើយ​ក្នុងរយៈពេលចុងក្រោយ បានលុយ​​​​​​អាចដាក់​​ហោប៉ៅនោះទេ ដោយសារតែអ្នកនាង​ចិត្ត​​ធំ​មិនចង់​​​​​​​​ឆិន​ឆៃសម្រាប់តួអង្គខ្លួនឯង ហើយអោយ​​តែ​ហ៊ានទទួល​ថត​រឿង​ណា ក៏​​​​​​ចំណាយ​​​​​​គ្រប់​ផ្នែក មិនថាអលង្កា និង​សំលៀកបំពាក់​​ជាដើម អស់លើស​ពី​តម្លៃខ្លួនដែលទទួលបាន​​​​​​ច្រើនដង។

អ្នកនាង​និយាយថា​កាលពីមុន ​អ្នកនាង​​ទទួល​ថត​​ភាពយន្ត​ឆិន​ឆៃ​តាមអ្វីដែល​​ខាង​ផលិតករ​​បាន​​​​​​តម្រូវ​ពិត​មែន ដោយ​​​សូម្បីតែ​​ខាង​ផលិត​​​​​​​​ត្រៀមឈុត​​​ ឬ​គ្រឿង​អលង្កាអោយ​ស្លៀក​យ៉ាងមិច ក៏​​​តាមទាំងអស់ ដើម្បី​​​អោយបានសល់​​លុយ​ពីការ​ទទួល​​បាន។ ប៉ុន្តែចាប់តាំងពី​នាងអ្នកនាង​បានក្លាយជា​​ថៅកែ​ជ្រូក​​​​​​​មក អ្នកនាង​មិនដែល​​បាន​លុយពីការថត​កុន ​​មក​​​​ចាយ​​​​ ឬ​​​​ឡូយ​ឆាយ​ទេ ដោយ​​ការទទួល​ថតមួយរឿង គឺហោចណាស់ក៏ចំណាយ​លុយ​ក្នុងផ្ទះ​​​​​​លើសពីតម្លៃខ្លួនដែល​ទទួលបានមិនក្រោម​រាប់សិបដង។

អ្នកនាងបង្ហើប គ្រាន់តែ​​ចង់អោយត្រូវ​នឹង​​សាច់រឿង​​​​​«កូនពស់កេងកង» ​គ្រាន់តែ​​អ្នកនាងកុម្ម៉ង់​គ្រឿងអលង្ការមាស​អោយត្រូវនឹងសម័យកាលរហូតដល់​​​​​ជាង​​​៤៧តម្លឹង ​រួមមាន​ខ្សែក្រវាត់  ក្រវិល ចិញ្ចៀន ខ្សែក និង​​កាបូប​​​​ជាដើម។

អ្នកនាងនិយាយថា«​ពីមុន​យើង​ថត​​​​​​​ចេះតែបានលុយ​មែន ដោយសាររតែយើង​អត់​​​​មាន​​​ទិញអី​ថែមថយ​​​ទេ ​​ផលិត​​ករ​អោយ​ស្លៀក​​អី ពាក់​អី​យើង​ចេះតែតាម​​​គាត់ តែឥឡូវមាន​​ណា គឺថា​​​​​អោយតែដឹងថា​ផលិតករ​អោយ​​​​ស្លៀក​ឈុត​ទម្រង់​យ៉ាងមិច ​ប្រើអលង្ការ​យ៉ាង​មិច គឺ​​​​យក​លុយទៅ​កុម្ម៉ង់តែម្ដង ហើយ​ឈុតទាំងហ្នឹង​ប្រើបានតែ​ថតរឿងទេ ​​​​​​​តែធ្វើមិច​បើ​យើងចង់ស្អាត»។

អ្នកនាងថា​​​​​​​​ខ្លួនមិនមែនជា​អ្នកមាននោះទេ ប៉ុន្តែ​ដោយសារតែមាន​មុខរបរចិញ្ចឹមជ្រូកខ្លះ និង​​​ទិញ​ផ្ទះ​​លក់​ផ្ទះ​​មួយចំនួន ទើបអ្នកនាង​​​​​​​​លែង​មានអារម្មណ៍ចង់បាន​​​លុយកាក់​ពី​វិស័យ​សិល្បៈ ហើយ​​​បានចាត់ទុកថា​​​​បន្តការងារ​សិល្បៈដើម្បី​លើកស្ទួយ​​​​​ទៅវិញ។ ជាក់ស្ដែង​អ្នកនាង​​​​​​បានចំណាយ​ថវិកា​ផ្ទាល់ខ្លួនជា​ច្រើន​​​​​ផលិត​បទ​​​​Original បែបខ្មែរ ​ដោយ​ក្នុងការសម្ដែង​ភាពយន្តរឿង​​«កូនពស់​កេងកង»អ្នកនាងក៏​ប្រើធនធាន​​​​​លើសពីតម្លៃខ្លួន​​​​ដែលត្រូវ​បានរាប់មិនអស់ ដើម្បី​​​​​​​​ធ្វើខ្លួន​​អោយ​ស្អាត និង​ត្រូវទម្រង់​បុរាណ ដែលអ្នកនាង​ពោលថា​ដើម្បីលើកកម្ពស់​សិល្បៈខ្មែរ។

អ្នកនាង ឈួន សុវណ្ណឆៃ បន្តថា អ្នកនាងសុខចិត្ត​ទទួលច្រៀង និង​សម្ដែង​​ដោយមិន​​យក​កម្រៃ​​ក៏បាន អោយតែ​​​​​​​ទម្រង់​សិល្បៈដែលអ្នកនាង​ចូលរួម​​ជាការជួយសង្គម និងជួយ​​លើកស្ទួយ​វិស័យ​វប្បធម៌ ​ដើម្បីទុកអោយកូនខ្មែ​រជំនាន់​ក្រោយបានឃើញ។ អ្នកនាង​​​ប្រកាសថា​ខ្លួនស្រឡាញ់បំផុតគឺការសម្ដែង​ជាតួអង្គ​​ស្លៀក​​ពាក់​​​​​សម័យបុរាណ ដូច្នេះអោយតែបានសម្ដែង​​ភាពយន្តបែបនេះ គឺ​ទោះជាអស់ប៉ុន្មានក៏អ្នកនាង​នឹង​​ចាយលុយ​ធ្វើខ្លួនអោយស្អាត ដើម្បី​​​​​រួមចំណែក​ជួយដល់​​ផលិតករ​​ក្នុងសម្រិត​​សម្រាំង​​ខ្លួន អោយសម​​​​ និងត្រូវតាម​​បរិបទ​​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ