ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យតែងតាំងនិង​ផ្ទេរតំណែង​​ព្រះរាជអាជ្ញា​ជាង​២០នាក់​ និង​ចៅ​ក្រម​​ជាង​៤០នាក់​

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរតំ​ណែង​ព្រះរាជអាជ្ញា​ជាង​២០រូប ក៏ដូចជាប្រធាន​ និងអនុប្រធាន ចៅ​ក្រម​ទូទាំង​ប្រទេស​ជាង​៤០​នាក់ តាម​ការ​បង្គំ​ថ្វាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

ក្នុង​ព្រះ​រាជក្រឹត្យ​​ចុះ​ថ្ងៃ​ទី​២៧ តុលា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គចៅក្រម តែងតាំង ​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​កំពូល​១រូប សាលាឧទ្ធរណ៍​១រូប និង​ផ្ទេរតំ​ណែង​ព្រះ​រាជ​អាជ្ញា​នៅ​តាម​រាជធានី​-ខេត្ត​ចំនួន ២២រូប​ផ្សេង​ទៀត។ ​

ក្នុង​ព្រះ​រាជក្រឹត្យ​ដាច់​ដោយ​ឡែកមួយទៀត​ចុះ​ថ្ងៃ​ទី​២៧ តុលា ព្រះ​មហាក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់តែងតាំងប្រធាន​និងអនុប្រធាន​សាលា​ដំបូង​រាជធានី-ខេត្ត ចំនួន៧រូប និង​ចៅក្រម​ទូ​ទាំង​ប្រទេស​ចំនួន​៣៦រូប​ផង​ដែរ​។

របាយការណ៍​សមិទ្ធផល​៥​ឆ្នាំ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ឆ្នាំ​២០១៧​ ចៅ​ក្រម​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​​២៦៦នាក់ ខណៈ​ព្រះរាជអាជ្ញា​មាន​១៧៩នាក់៕

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងនិងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារងព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារងចំនួន២៤រូប

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរតំណែង ប្រធាន-អនុប្រធាន និងចៅក្រម នៅទូទាំងប្រទេស

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ