ឌុច នឹងចេញពីមន្ទីរពេទ្យត្រឡប់ទៅពន្ធនាគារវិញនៅសប្តាហ៍ក្រោយ

លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ពេលផ្តល់សក្ខីកម្មនៅព្រឹកថ្ងៃ​អង្គារនេះ(រូបថតព្រីនស្រ្គីនពីវីដេអូ)

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី)ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អតីត​ប្រធាន​មន្ទីរ​សន្តិសុខ«​ស២១» លោក កាំង​ ហ្គេចអៀវ​ ហៅ​ឌុច នឹងចេញពីពេទ្យទៅកន្លែងឃុំឃាំងនៅពន្ធនាគារក្នុងខេត្តកណ្តាលវិញនៅសប្តាហ៍ក្រោយ ប​ន្ទាប់ពីស្ថានភាពជំងឺបានធូរស្រាល។​

អនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) លោក វេជ្ជបណ្ឌិត ចាន់ វិចត្រ ឲ្យVODដឹងនៅព្រឹកនេះថា ស្ថានភាពសុខភាពឌុចបានធូរច្រើនហើយ ដោយថាគាត់អាចដកដង្ហើមវិញបានស្រួល និងដូរពីការព្យាបាលដោយថ្នាំចាក់មកថ្នាំលេបវិញ។

លោក វេជ្ជបណ្ឌិត ចាន់ វិចត្រ បញ្ជាក់ថានៅសប្តាហ៍ក្រោយនេះ ឌុច អាចត្រឡប់ទៅ​ពន្ធនាគារវិញបានហើយ។

​លោក ​កាំង​ ហ្គេច​អៀវ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជ័យជំនះ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃ​ទី​២០ ខែ​តុលា និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរសូវៀត ​បន្ទាប់​ពី​​ឃើញ​ថា​លោក​ឌុច មាន​ជំងឺ​រាក និង​ពិបាក​ដក​ដង្ហើម។

ឌុច​បច្ចុប្បន្ន​អាយុ៧៦ឆ្នាំ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​តុលា​ការ​កំពូល​ កាលពី​ថ្ងៃ​ទី៣ កុម្ភៈ ឆ្នាំ​២០១២ សម្រេច​តម្កល់​ពិរុទ្ធភាព​របស់​លោក​សម្រាប់​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ និង​ការ​បំពារ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ ហើយ​បាន​សម្រេច​ផ្ដន្ទាទោស​ដោយ​ដាក់​ពន្ធនាគារ​អស់មួយជីវិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ