អន្តរក្រសួងរៀបចំផែនការទាក់ទាញភ្ញៀវទេសចរនៅសៀមរាប

រដ្ឋមន្ត្រីក្រសួងវប្បធម៌ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង អភិបាលខេត្តសៀមរាប ប្រជុំនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៨(រូបពីក្រសួងទេសចរណ៍)

អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធបានបង្កើតជាគណៈកម្មការមួយក្នុងការរៀបចំផែន ការនៅក្នុងខេត្តសៀមរាប ដើម្បីឲ្យក្លាយជាគោលដៅនៃការកំសាន្ត និងទាក់ទាញភ្ញៀវ ទេសចរ បរទេសឲ្យស្នាក់នៅកម្ពុជាបានយូរ។​

តាមការចុះផ្សាយនៅក្នុងផេកហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ខែតុលាគឺគណៈកម្មការចម្រុះនេះប្រជុំម្តងរួចមកហើយកាលពីថ្ងៃទី៣០ខែតុលា ដែលមានសមាសភាព ចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធានគណៈកម្មការ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអនុប្រធាន និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបជាអនុប្រធាន។ ការប្រជុំលើកទី១ ដែលធ្វើឡើងនៅសាលាខេត្ត សៀមរាបនេះ នេះក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាបដែរ។​

គណៈកម្មការនេះ បង្កើតឡើងមានគោលបំណងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដើម្បីសិក្សារៀបចំបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប សំដៅពន្យារពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ