លោក ហ៊ុន សែន មានជំនឿថា ចិននឹងក្លាយជាដៃគូយុទ្ធសាស្ត្រអាស៊ានមិនអាចខ្វះបាន

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត» ដែលកិច្ចប្រជុំ នេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមតំណាងឱ្យប្រទេសកម្ពុជាលើកឡើងថា កម្ពុជា មានជំនឿយ៉ាងមុតមាំថា ចិន គឺជាដៃគូយុទ្ធសាស្ត្រមួយ ដោយមិនអាចខ្វះបានរបស់អាស៊ាន ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

ការលើកឡើងនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១ នៅប្រទេសសិង្ហបុរី ដែល​មានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង  នៅព្រឹកថ្ងៃទី១៤ ខែ  វិច្ឆិកា។  នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ​ ហ៊ុន សែន នៅថ្ងៃនេះ។

​លើសពីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សង្ឃឹមថាទំនាក់ទំនង អាស៊ាន-ចិន នឹងកាន់តែស្ថិតស្ថេរជ្រាលជ្រៅក្នុងស្មារតីតម្កល់ផលប្រយោជន៍រួមនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាជាតិទាំងអស់។ ​

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗមួយចំនួនទៀត គឺរៀបចំឡើង​ នៅប្រទេស សិង្ហបុរី ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ វិច្ឆិកាឆ្នាំ២០១៨។

អាស៊ាន មកពីពាក្យពេញជាភាសាខ្មែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ​បង្កើតឡើងកាលពីថ្ងៃទី ៨ ខែ​សីហា ឆ្នាំ​១៩៦៧ ដោយ​ប្រទេស​ចំនួន​៥ រួម​មាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និង​ប្រទេស​ថៃ នា​ទីក្រុង​បាងកក ប្រទេស​ថៃ។

ប្រទេសកម្ពុជា បានចូលជាសមាជិកអាស៊ានចុងក្រោយគេ កាលពីថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៩៩ហើយបច្ចុប្បន្នប្រទេសជាសមាជិកអាស៊ាន គឺមានចំនួន១០ប្រទេស ៕

មេដឹកនាំកំពូល នៅកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ ក្រោមប្រធានបទ «ការពិនិត្យឡើងវិញនូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត» ដែលកិច្ចប្រជុំ នេះមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងពីនាយករដ្ឋមន្រ្តីចិន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ