លោក ឃឹម ប៊ុនសុង ត្រូវតែង​តាំង​ជា​រដ្ឋលេខាធិការ​​ក្រសួងការពារ​ជាតិ​ក្រោយ​បញ្ចប់​តំណែង​អភិបាល​ខេត្ត​

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ រូបភាព៖ បណ្ដាញសង្គម

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ត្រូវបានតែង​តាំង​ជារដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បន្ទាប់ពីលោកបញ្ចប់តំណែងជាអភិបាលខេត្តសៀមរាប។

យោងតាម​ព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី ទ្រង់ត្រាស់បង្គាប់តែងតាំង លោក ឃឹម ប៊ុនសុង ជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ព្រះរាជក្រឹត្យដដែលនេះ ក៏បានតម្លើងឋានន្តរស័ក្តិ​លោក ឃឹម ប៊ុនសុង ពីថ្នាក់ឧត្តមសេនីយ៍ឯកឡើងទៅជានាយឧត្តមសេនីយ៍នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ផងដែរ។

ក្នុង​ព្រះរាជក្រឹត្យ​ដាច់​ដោយឡែក​មួយទៀត​ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ លោក ទៀ សីហា ដែលជាកូនប្រុសពៅ​​របស់ ​លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ ក៏ត្រូវ​បានព្រះ​មហាក្សត្រ​​តែងតាំងជាអ​ភិបាល​ខេត្តសៀម​រាបជំនួស លោក​ ឃឹម ប៊ុនសុង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ