តុលាការឃុំខ្លួនបណ្តោះអាសន្នជនជាតិ​ចិន៩នាក់ ករណី​ផ្សព្វផ្សាយរូបអាសអាភាសកុមារ

សាលាដំបូងខេត្តសៀមរាប។ រូបភាព៖ បណ្ដាញសង្គម

សាលាដំបូងខេត្តសៀមរាបកំពុងឃុំខ្លួនបណ្តោះអាសន្នជនជាតិចិន៩នាក់ ដោយបន្តនីតិវិធីស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគេទាក់ទងនឹងការផ្សព្វផ្សាយរូបភាពអាសអាភាសកុមារ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់ VOD នៅព្រឹកនេះថា ចៅក្រមស៊ើបសួរបានឃុំខ្លួន ជនជាតិចិន៩នាក់បណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត តាមការចោទប្រកាន់របស់តំណាងអយ្យការពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ ដោយបន្តនីតិវិធីស៊ើបហើយនឹងជំនុំជម្រះនៅថ្ងៃក្រោយ។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិន៩នាក់នៅបីទីតាំងផ្សេងគ្នាក្នុងខេត្តនេះ និងបានបញ្ជូនមកសាលាដំបូង​កាលពីម្សិលមិញដើម្បីបន្តចាត់ការតាមច្បាប់។

របាយការណ៍របស់ក្រសួងមហាផ្ទៃចេញផ្សាយកាលពីខែកញ្ញាកន្លងទៅបានបង្ហាញថា ជនជាតិចិននៅកម្ពុជាមានចំនួន ២១ម៉ឺននាក់  ក្នុងនោះជនជាតិចិនកំពុងរស់នៅច្រើនជាងគេក្នុងខេត្តព្រះសីហនុមានចំនួន​ ៧៨ ០០០នាក់។

គិតត្រឹម​ខែធ្នូ​ ឆ្នាំ២០១៨ ជនជាតិចិនចំនួន៦០៨នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូន​ទៅប្រទេសចិនវិញ ក្រោយ​ពីពួកគេបានប្រព្រឹត្តបទល្មើសចំនួន២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ