យ៉ាង​ហោច​មនុស្ស​២​នាក់​ស្លាប់ របួស​៤​នាក់ ​ក្រោយ​ភ្លើង​ឆេះ​រោង​ម៉ាស៊ីន​ស្រូវ​នៅ​កំពង់ស្ពឺ

ទិដ្ឋភាពក្រោយ​អគ្គិភ័យ​ឆាប​ឆេះ​រោងម៉ាស៊ីន​កិន​ស្រូវ​មួយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ បណ្ដាញសង្គម

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់ ហើយ៤​នាក់​ទៀត​បាន​រង​របួស ក្រោយ​ពី​អគ្គិភ័យ​បាន​ឆាប​ឆេះ​រោងម៉ាស៊ីន​កិន​ស្រូវ​មួយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​របាយការណ៍​នគរបាល​ជាតិ។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា រោង​ចក្រ​សម្ងួត​អង្ករ​យីហោ«ហ្គោលដេន​រ៉ាយស៍» ស្ថិត​នៅ​ក្នុង​ភូមិ​តាឡក ឃុំ​ក្សេមក្សាន្ត ក្នុងស្រុក​ឧដុង្ គត្រូវ​ភ្លើង​ឆាប​ឆេះ​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បណ្ដាល​ឲ្យ​កម្មករ២នាក់​ស្លាប់ ហើយ​មនុស្ស ៤​នាក់​ទៀត រង​របួសនិង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់។

បើ​តាម​របាយការណ៍​នោះ​ អគ្គិភ័យ​ក៏​បាន​បំផ្លាញ​រថយន្ត​ស្ទួច​មួយ​គ្រឿង ម៉ាស៊ីន​សម្ងួត​ស្រូវ​ចំនួន ​០១ និង​សម្ភារប្រើប្រាស់​ផ្សេង​ទៀត ​រួម​ទាំង​ស្រូវ​មួយ​ចំនួន​ធំ​ផង​ដែរ​  ខណៈ​នៅ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ