គណបក្ស​​ប្រជាជនកម្ពុជា​ ជ្រើស​រើស​​មេទ័ព​៤​នាក់ចូលជាសមាជិក​​គណៈអចិន្ត្រៃយ៍​បក្ស​

សមាជិកគណៈអចិន្ត្រៃយ៍របស់គណៈកម្មាធិការកណ្ដាល ទាំង៧នាក់

​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​សម្រេច​ជ្រើសតាំង​មេទ័ព​៤​នាក់​ ក្នុង​នោះ​មាន​កូន​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​មួយរូប​​ផង​ដែរ​ឲ្យ​កាន់​តួនាទី​​ក្នុង​គណៈ​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​មួយនេះ​។​

ក្នុង​សេចក្ដីជូនដំណឹង​ពី​លទ្ធផល​នៃ​សន្ធិបាត​គណៈកម្មាធិការ​កណ្ដាល​លើក​ទី​៤១ អាណត្តិ​ទី​៥​របស់​បក្ស​ប្រជាជន​កាល​ពី​ម្សិលមិញ គណបក្ស​នេះ​ឲ្យ​ដឹង​ថា​ខ្លួន​បាន​សម្រេច​ជ្រើស​តាំង​​មនុស្ស​៧​នាក់​ដើម្បី​បន្ថែម​ក្នុង​សមាជិក​គណៈ​អចិន្ត្រៃយ៍​របស់​​គណៈកម្មាធិការ​កណ្ដាល​។

ប្រភពដដែល​ឲ្យដឹងថា ​សមាជិក​គណៈ​អចិន្ត្រៃយ៍​របស់​​គណៈកម្មាធិការ​កណ្ដាល ទាំង​​៧នាក់​នោះ ​មាន រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី​លោក ជា ​សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក ប្រាក់ សុខុន និង​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ លោក អូន ព័ន្ធ​មុនីរ័ត្ន ​ អគ្គ​មេបញ្ជាការ​កង​ទ័ព​លោក វង្ស ពិសេន អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លោក សៅ សុខា នាយ​សេនាធិការ​ចម្រុះ​កង​ទ័ព លោក ឥត សារ៉ាត់ និង​អគ្គ​មេបញ្ជាការរង និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត។

ការ​ជ្រើសរើស​បន្ថែម​មនុស្ស​៧​នាក់​ទៅ​ក្នុង​គណៈ​អចិន្ត្រៃយ៍​បក្ស​នេះ​គឺ​ដើម្បី​ជំនួស​មន្ត្រី​បក្ស​៤​នាក់​ដែល​ទទួល​មរណភាព​ដែល​មាន​ដូច​ជា​លោក ជា ស៊ីម លោក សាយ ភូថង លោក សុខ អាន និង លោក នៃ ប៉េណា។

បច្ចុប្បន្ន​សមាជិក​គណៈ​អចិន្ត្រៃយ៍​បក្ស​ប្រជាជន​មាន​ចំនួន​៣៧​នាក់​ ខណៈ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ចំនួន​ ៨៦៥​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ