អាជ្ញាធរ​រាជ​ធានី​គ្រោង​ផ្អាក​​ចរាចរណ៍​លើ​ផ្លូវ​មួយខ្សែ​ដើម្បី​សម្ពោធ​វិមាន «ឈ្នះ-ឈ្នះ»

ការ​ដ្ឋាន​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ដែល​នៅ​សេស​ស​ល់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ រូបភាព៖ វេបសាយ ក្រសួងការពារជាតិ

សាលា​រាជធានី​ភ្នំពេញ គ្រោង​បិទ​កំណាត់​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់ពី​ស្ពាន​ព្រែកព្នៅទៅ​ផ្លូវ​ជាតិ​លេខ ៦អា ដើម្បី​សម្ពោធ​វិមាន​«ឈ្នះ-ឈ្នះ»រយៈពេល ៣​ថ្ងៃ​នៅ​ចុង​ខែ​នេះ។

ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ប្រាប់​ទៅ​ពលរដ្ឋ​ទាំងអស់ ឲ្យ​ផ្អាក​បើក​បរ ឬ​ធ្វើ​ដំណើរ​លើ​កំណាត់​វិថី​ឈ្នះឈ្នះ ចាប់​ពី​គល់​ស្ពាន​ព្រែកព្នៅ រហូត​ដល់​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៩។

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ ក៏​បាន​ប្រាប់​ឲ្យ​អ្នក​ដំណើរ​ ឬ​អ្នក​បើក​បរ​យាន​យន្ត​គ្រប់​ប្រភេទ​ ធ្វើ​ដំណើរ និង​បើក​បរ​លើ​ផ្លូវ​វាង​តាម​ស្ពាន​ព្រែកក្ដាម​វិញ។

បើ​តាម​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​គ្រោង​ផ្អាក​ចរាចរណ៍​លើ​កំណាត់​ផ្លូវ​មួយ​ខ្សែ​នោះ ដើម្បី​រៀបចំ​សម្ពោធ​វិមាន​ «ឈ្នះ-ឈ្នះ» និង​អបអរ​សាទរ​ខួប ២០​ឆ្នាំ នៃការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ