លោក ​ហ៊ុន ​សែន​ លោក​ សម​ រង្ស៊ី​ និង​លោក​ កឹម​ សុខា​ ផ្ញើសា​រផ្សេងៗគ្នា​​នាឱកាស​ឆ្នាំស​កល២​០១​៩​

រាត្រីថ្ងៃទីពីរ ថ្ងៃទី៣០ ខែធ្នូ នៅវិមានឈ្នះឈ្នះ! (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)

​មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន បានផ្ញើសារជូនពរឆ្នាំថ្មីឆ្នាំសកល២០១៩នេះ ផ្តោត លើគោលនយោបាយឈ្នះ-ឈ្នះ ​ធានា​បានសន្តិភាពពេញលេញ ខ​ណៈ​​​អតីតមេដឹកនាំបក្សប្រឆាំង លោក កឹម ​សុខា ដែលត្រូវបានគេឃុំខ្លួនក្នុងផ្ទះ បានរិះគន់​ពីការធ្វើ​នយោ​បាយអគុណ​ធម៌ ចំណែកលោក សម រង្ស៊ី សន្យា​ចូល​ស្រុក​វិញឆាប់ៗ ។

លោ​កនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅហ្វេសប៊ុករបស់លោកថា នៅរាត្រីឆ្លងឆ្នាំនេះថា មនុស្ស​ច្រើន​ម៉ឺន​នាក់​ បាន​ទៅចូល​​រួ​មក​ម្មវិ​​​ធី​នៅវិមានឈ្នះ-ឈ្នះ ក្នុងបរិយាកាសសប្បា​យ​រីក​រាយក្រៃលែង​។ ​នៅលើហ្វេសប៊ុក​លោកបានបង្ហាញរូបថ​តអង្គុ​យរួម​តុជា​មួយភរិ​យា ​បង្ហាញនូវស្នាមញញឹម។

មេដឹកនាំបក្សកាន់អំណាចរូបនេះបានសរសេរទៀតថា ភាពសប្បាយរីករាយទាំងអស់នេះកើតមានដោយសារតែកម្ពុជាមាន «សុខ​សន្តិ​ភាព» ពេញលេញ ដែលថា​ នាំឲ្យការ​លេងកម្សាន្ត​របស់ប្រជាពលរដ្ឋ​មិនមានការ​ព្រួយបារម្ភ​នោះឡើយ។ លោក ហ៊ុន​ សែន ក៏បានជូនពរជនរួមជាតិ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជួបតែ​សេចក្តីសុខ សុ​ភ​​មង្គល ក្នុងក្រុមគ្រួសារ និងមានលាភសំណាងល្អគ្រប់ៗគ្នា ចាប់ពីថ្ងៃចូលឆ្នាំ​សកលថ្មី​២០១៩​ នេះ​តទៅ។

ចំណែកអតីតមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ដែលតុលាការបន្តឃុំខ្លួននៅក្នុងផ្ទះនៅឡើយនោះ ក្រៅពីជូ​នពរដល់​ជន​រួម​ជា​តិជួបនូវសុភមង្គល លោកបានសរសេរថា៖

«សូមឲ្យទំព័រប្រវត្តិសាស្ត្រថ្មី​នេះចាប់ផ្តើមពីមេ​ដឹកនាំ​គ្រ​ប់​និ​ន្នា​ការ ដើម្បីជាគំរូ ដោ​​យបញ្ឈប់ការធ្វើនយោបាយតាមបែបអគុណធម៌ មិនថាតាមរយៈកា​រគំរាម​​​កំហែង ឬការ​មួ​ល​បង្កាច់​ ហេីយ​វិ​ល​​​​​​រក​ទសពិ​ធរាជ​ធ​​​ម៌វិញ ដើម្បីត្រួសត្រាយផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសកូនខ្មែរ​ជំនាន់ក្រោ​យ»។

លោក កឹម សុខា ក៏​បាន​សរសេបន្ថែម​ថា​ លោក​ចង់ឃើញ ប្រជាពល​រដ្ឋ​ខ្មែរទទួលបាននូវសុខសន្តិភាព និងវឌ្ឍន​ភាពតាម​គោល​ការណ៍​ប្រជាធិ​ប​តេ​យ្យ ចាប់ផ្តើ​មពីការផ្សះផ្សាជាតិពិត​ប្រាកដមិន​យកខ្មែរណាជាសត្រូវ លុប​បំបា​ត់ការគាបសង្កត់ជិះជាន់ គំរាម​កំហែង អំពើ​​ហិ​ង្សា​ ការលាបពណ៌ ជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះជាដើម។

ចំណែកអតីតមេដឹកនាំបក្សប្រឆាំងមួយរូបទៀតដែលកំពុងនិរទេសខ្លួន គឺលោក សម រង្ស៊ី បានផ្ញើសារខ្លីថា៖

«ខ្ញុំជឿជាក់ថា យើង​នឹង​​​បាន​ជួ​បជុំគ្នាវិញក្នុងឆ្នាំ២០១៩ នេះ។ សូមជូនពរឲ្យបងប្អូនកូនក្មួយ ជួបប្រទះតែ​សេចក្តី​សុខ​ និងសេចក្តីចម្រើនគ្រប់ប្រការ ចា​​ប់​ពីពេ​ល​នេះតទៅ»។

អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ និយាយថា ជាធម្មតាមេដឹកនាំនយោបាយមាននិន្នាការខុសគ្នា តែងតែ​ផ្ញើសា​រ​នយោ​បា​​យ​​ផ្ទុយ​គ្នា ប៉ុន្តែកញ្ញាថា មានតែការផ្សះផ្សាជាតិឡើងវិញទេ ទើបអាចទាក់ទាញអ្នកវិនិយោគ និងទ​ប់ស្កា​ត់ការ​​បែក​បា​ក់ជា​តិ​បាន។

កញ្ញា លើកឡើង​ថា៖ «បើសិនជាយើងនៅតែបន្លាយអាការបែកបាក់ហ្នឹងឲ្យទៅរហូត អាហ្នឹងមានន័យថា ប្រជា​ពលរដ្ឋ​​ដែ​ល​គាំទ្រ​និន្នាការ​គ​ណប​ក្ស​​ប្រ​​ឆាំងហ្នឹង ហាក់​ដូចជាមិនអាច​រួមសុខរួមទុក្ខក៏ដូចជារស់នៅ​សុខដុមរមនា​នៅក្នុងសង្គមនេះបានល្អទេ។​ ឥឡូវ ខ្ញុំលើ​កឧទាហ​រ​ណ៍​​​ថា ការសម្ពោធវិមានឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី​នេះ​​អញ្ចឹង មានន័យថា អ្នក​មាននិន្នាការគណបក្សប្រឆាំងខ្លះគាត់រិះគន់ គា​​ត់​គិតថារដ្ឋាភិបាលហ្នឹង​មើលបញ្ហា​រំលង​ឲ្យ​តម្លៃអានោះពេក អត់គិតដោះស្រាយបញ្ហាជាតិ»។

លោក សម រង្ស៊ី បាននិរទេសខ្លួនម្តងទៀតអំឡុងឆ្នាំ២០១៦ ​​ ក្រោយពីតុលាការសើរើបណ្តឹង​របស់អតីតរដ្ឋ​មន្ត្រីក្រសួង​ការបរទេ​ស លោក ហោ ណាំហុង និង​បណ្តឹងថ្មីមួយទៀតពីមន្ត្រីបក្សកាន់អំណាច ទាក់ទិននឹ​ងការរិះគន់ហ្វេសប៊ុក​របស់​នាយ​ករដ្ឋ​មន្តី្រ។ ​ចំណែកលោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលឆ្នាំខ្លួនទាំងយប់ ឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោក ហ៊ុន សែន ថា​ លោកជាអ្នកបញ្ជាឲ្យចាប់ដោយចោទថា «ក្បត់ជាតិ»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ