ស្លាប់​ម្នាក់ និង​រង​របួស​៨​នាក់​ក្នុង​ហេតុការណ៍​បុក​រះ​នៅ​ជ្រោះ​ពេជ្រនិល

នា​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កុងតឺន័រ និង​រថយន្ដ​ធុន​តូច​ប្រមាណ​ជិត២០​គ្រឿង​បាន​បុក​បន្តបន្ទាប់​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ (រូបថត៖ឯកសារ)

មន្ត្រី​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ ​៨នាក់​ផ្សេង​ទៀត ​បាន​រង​របួស​ក្នុង​ហេតុការណ៍​រថយន្ត​ដាច់​ហ្វ្រាំង​បុក​រះ​នៅ​ជិត​ជ្រោះ​ពេជ្រនិល​នៅ​ថ្ងៃនេះ។

ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ លោក សម សាមួន បាន​ប្រាប់​VOD ថា​ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ម៉ោង​ ២​និង ​៣០នាទី​រសៀល​ថ្ងៃ​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច។

លោក សាមួន បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បង្ករ​ឡើង​ដោយ​រថយន្ត​ដឹក​ថ្ម​ធុន​ធ្ងន់​ដាច់​ហ្វ្រាំង​បុក​រះ បណ្ដាល​ឲ្យ​មនុស្ស​​ម្នាក់ស្លាប់ ៨នាក់​ទៀត​បាន​រង​របួស និង​ខូចខាត​រថយន្ត​២០​គ្រឿង។

លោក​ថា​ ទាំង​អ្នក​ស្លាប់ និង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ហើយ ចំណែក​ជន​បង្ក​បាន​រត់​គេច​ខ្លួន​៕

នា​រសៀល​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៩​នេះ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​កុងតឺន័រ និង​រថយន្ដ​ធុន​តូច​ប្រមាណ​ជិត២០​គ្រឿង​បាន​បុក​បន្តបន្ទាប់​គ្នា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ជិត​ជ្រោះ​ពេជ្រនិល ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ