លោក​ ហ៊ុន​ សែន​ ថាការ​​​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​វិជ្ជ​មាន​របស់រដ្ឋាភិបាល ជា​ការចូលរួមចំ​ណែ​ក​អ​​ភិវ​ឌ្ឍ​ជា​តិ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រូបភាព៖ ទំព័រហ្វេសប៊ុក SMP)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឭកថា ការចូលរួមផ្សព្វផ្សាយ​ព័ត៌មានវិជ្ជមា​នពីរដ្ឋាភិបាល ជា​ការចូលរួមចំ​ណែ​ក​អ​​ភិវ​ឌ្ឍ​ជា​តិ​ សម្រាប់កម្ពុជាដែលកំពុងមានសន្តិភាពពេញលេញដូចបច្ចុប្ប​ន្ន។

ការ​លើកឡើង​រ​បស់​នា​យ​ក​រ​ដ្ឋមន្ត្រីបែប​នេះ ​បា​ន​ធ្វើ​ឡើង​កាលពីម្សិលមិញ​ ពោលគឺរយៈពេល​១ថ្ងៃ​ មុនពេលដែល​​លោ​ក​ជួប​ក្រុម​អ្ន​កសារព័ត៌​មាន​នៅថ្ងៃ​សុ​ក្រនេះ​។

​លោក ​​ហ៊ុន ​សែន​ ​បានសរ​សេរ​នៅ​លើហ្វេស​ប៊ុក​រប​ស់លោ​កថា​ ពិ​ត​ប្រាកដណាស់ កា​ររី​កច​ម្រើរ​ប​ស់ប្រទេស​ជា​​តិ គឺ​មិន​អាច​​កា​​ត់​ផ្តា​​​ច់ពីកា​រ​ចូល​រួម​រប​ស់អ្ន​ក​សា​​រព័​ត៌មា​នបា​ន​ឡើយ។​

មេដឹក​នាំរូ​ប​នេះបន្តថា​ ក្រោយ​​​ពី​​ប្រ​​​ទេ​​សជា​​តិ​​មា​​​ន​​សុខ​​សន្តិភា​ពពេញលេញ ​កម្ពុ​ជាត្រូ​វកា​រទេសចរ​ ពាណិជ្ជករ​ និងអ្នក​វិនិយោ​គ​​ទុន​​ប​រ​​​​​​​ទេស​ជា​ច្រើនមក​​វិនិ​យោគ​នៅ​​​កម្ពុ​ជា។ លោក បន្ថែម​​ថា ​ការ​​​​ចូលរួមផ្ស​ព្វផ្សាយព័​ត៌មានវិ​ជ្ជមា​ន​ពិតប្រាកដ ​បានផ្ត​​ល់​​នូវ​ទំ​នុកចិ​​​ត្ត​ដ​​ល់​​ទេ​សច​រ​បរ​​ទេ​ស​ និ​ង​វិនិ​យោ​​​គ​គិនប​​រទេស។​

លោកថា៖​« ខ្ញុំសូមអរគុ​ណ​បង​ប្អូន​ និងក្មួយ​ៗអ្ន​ក​សា​រព័ត៌​មាន​ជា​តិ​ និ​ងអ​ន្ត​រ​ជា​តិ​ទាំ​ង​អ​ស់​ ​រួម​ទាំ​ង​​បណ្តា​​​ញ​​​ព័​ត៌​មាន​​​អន​ឡា​​​ញ​​ (On​l​in​e​ News) ​និង​អ្ន​ក​ប្រើប្រាស់​ប​ណ្តា​ញសង្គមទាំង​អ​ស់ (Social Networks) ដែលបា​នចូលរួម​ផ្សព្វ​​​ផ្សា​យអំ​ពីកម្ពុ​ជាទៅ​កាន់​ពិភ​ព​លោកក្នុងផ្លូវវិជ្ជមាន ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ»។

​កាលពី​​ឆ្នាំ២​០​១៧ ​រដ្ឋា​ភិបាល បាន​បិ​​ទ​​​​ស្ថានីយ​វិទ្យុ​​ក្នុងស្រុ​កជាង​៣០ ដែ​ល​​ជួ​ល​ម៉ោ​​ងផ្សា​​យ​​ឲ្យ​​វិទ្យុ​​​​អាស៊ីសេរី​ RFA ​វិទ្យុសំឡេង​ស​ហរដ្ឋអាមេរិ​ក ​V​OA ​​និង​​វិ​ទ្យុសំឡេ​ង​ប្រជាធិ​ប​តេយ្យ​​ VOD ​​ក្រោម​​ហេតុផល​​ថាស្ថា​​ប័ន​​ទាំ​ង​​​​នោះ ​គ្មា​​នច្បាប់អនុញ្ញាតិ​ពីក្រ​សួ​ង​ព័ត៌មា​ន​។​

នាយក​វិទ្យា​​ស្ថាន​កម្ពុជា​ស​​ម្រា​ប់​​​ការ​សិ​ក្សា​ផ្នែក​​​សា​រព័ត៌​មាន លោ​ក​ មឿន​ ឈាន​ណារិទ្ធ​ ពន្យល់ថា ​សារព័ត៌មាន​​ជាក​ញ្ចក់​​​​ឆ្លុះ​​បញ្ចាំ​ង​សង្គ​ម​ ដោយថា សា​រព័​ត៌មា​ន ដែ​លផ្សព្វផ្សា​យ​ពីសមិទ្ធផលរបស់រដ្ឋាភិបាល​ បានជួយទាក់​ទាញបរទេ​សឲ្យម​កវិនិ​​យោ​​​គ​​ ចំ​ណែ​​ក​​​សា​​រព័​ត៌មា​ន ដែល​សរ​សេរ​រិះគន់​​ការ​​ខ្វះ​​​​ចន្លោះ របស់រដ្ឋាភិបាល បានចូល​រួមចំ​ណែក​​​​ជំរុញអ​​ភិបា​លកិច្ច​ល្អ និ​ង គណនេយ្យ​ភាពស​​ង្គម។

ប៉ុន្តែអ្នកសិក្សាផ្នែកសារព័ត៌មានរូបនេះ បញ្ជាក់ថា ប្រទេសដែលអនុវត្តគោលការណ៍ប្រជាធិបតេយ្យ គេត្រូវការសារព័ត៌​មានដែ​លហ៊ា​ន​សរសេរ​​​​​រិះគន់រដ្ឋាភិបាល ទើបអាចជំរុញការអភិវឌ្ឍប្រកបដោយតម្លាភាពបាន។

លោកថា៖ «អញ្ចឹង បើសិនជាគ្មានអ្នកសារព័ត៌មាន អាចតាមដាន ឬរាយការណ៍អំពីតម្លាភាព អំពី​គណនេយ្យភាព​សង្គម​​​ហ្នឹងទេ យើងគិតថា អភិបាលកិច្ចល្អនឹងដំណើរការទៅល្អនោះទេ»។

អ្នកនាំពាក្យសមាគមអាដហុកការពារសិទ្ធិមនុស្ស លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សារព័ត៌មានដែលហ៊ានរិះគ​ន់ចំនុ​ចខ្វះ​ច​ន្លោះរ​បស់រដ្ឋាភិបាលប្រកបដោយវិជ្ជាជីវៈ ថា បានចូលរួមចំណែក ទប់ស្កាត់អំពើពុករលួយ ​អយុ​ត្តិ​ធ​ម៌សង្គម និងលើក​កម្ពស់​​ដ​ល់​កា​រគោរពសិទ្ធិមនុស្ស។

លោកថា៖ «ព័ត៌​មានងាយៗ ព័ត៌មានដែលជាទូទៅគេអាចដឹង គេអាចឮ វាមិនមានខ្លឹមសារឬ​មានន័យអ្វីសម្រា​ប់អ្នកដែល​គេច​ង់ដឹ​ង​ច​ង់​​តាមដាននោះទេ។ តែគេចង់ដឹងសំខាន់បំផុត សារព័ត៌មានដែលហ៊ានសរសេរ នូវអ្វីដែលរដ្ឋាភិបាលព្យាយាមលាក់បាំង ពិ​សេ​ស​អំ​ពើពុក​រលួយ និងតម្លាភាពនៃការអភិវឌ្ឍប្រទេសជាតិជាដើម»

​របាយការណ៍ក្រសួងព័ត៌មានគិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ស្ថាប័នផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាមាន ៥៣០ស្ថាប័ន បានចុះប​ញ្ចី​នៅ​ក្រ​​​សួ​ងព័ត៌មាន ក្នុងនោះមានទស្សនាវដ្តី កាសែត វិទ្យុ និងទូរទ្សន៍ជាដើម ដោយឡែក ២៧៥ ស្ថាប័ន​ទៀ​ត​អាច​នឹងត្រូវលុបចោល ដោ​យ​​​​ថា ស្ថា​ប័នទាំង​នោះ ​មិ​ន​បា​​​ន​​អ​នុវត្តនូវសកម្មភាពការងារ​របស់​ខ្លួន​ក្នុង​ប្រព័ន្ធ​​​ផ្សព្វផ្សា​យ​ដែលមានវិជ្ជាជីវៈត្រឹមត្រូ​វ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បាន​ចេញ​របាយការណ៍​ប្រចាំឆ្នាំ២០១៨ ដោយបានទម្លាក់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាដល់ទៅ ១០លេ​ខ ពោល​គឺនៅឆ្នាំ២០១៨ កម្ពុជាស្ថិតនៅលេខរៀងទី១៤២ ធៀបនឹងចំណាត់ថ្នាក់១៣២ កាលពីឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ