អាជ្ញាធរ​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់ ក្រោយ​ផ្ទុះ​ករណី​បង្ខាំង​មនុស្ស​ក្នុង​​មន្ទីរ​ពេទ្យ​វ៉ិចតូរៀ

កម្លាំង​នគរបាល​ខណ្ឌទួលគោក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ ចាប់​ឃុំឃាំង​ និង​បង្ខាំង​ដោយ​ខុសច្បាប់​ (​ចាប់​ឃាត់ខ្លួន​ជន​រង​គ្រោះ​មិន​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ ដើម្បី​ទារ​លុយ​ថ្លៃ​ព្យាបាល​វះកាត់​តម្លៃ​ចំនួន​ ២.០០០$​ ពីរ​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​)​ នៅ​ក្នុង​មន្ទីរពេទ្យ​ វិច​តូ​រៀ​ ក្នុង​សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​។​ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ឃាត់​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​បុគ្គលិក​ផ្នែក​គិត​លុយ​នៃ​មន្ទីរពេទ្យ​វ៉ិចតូរៀ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​សម្រេច​បិទ​មន្ទីរ​ពេទ្យ​នេះ​កាល​ពី​ម្សិលមិញ។

គេហទំព័រ​នគរបាល​ជាតិ ​ឲ្យ​ដឹង​ថា ​សមត្ថកិច្ច​ខណ្ឌ​ទួលគោក​ បាន​សម្រេច​ឃាត់​ខ្លួន​បុរស​ជនជាតិ​ចិន​ឈ្មោះ LI​ ZHI​​ អាយុ​ ៣៧​ឆ្នាំ ដែល​ជា​បុគ្គលិក​ផ្នែក​គិត​ប្រាក់ នៃមន្ទីរ​ពេទ្យ​វ៉ិចតូរៀ ដែល​ត្រូវ​បាន​សង្ស័យ​​ថា ​បាន​​បង្ខាំង​មនុស្ស​ដោយ​ខុស​ច្បាប់​។

ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​ពី​​មាន​ករណី​ចាប់​បង្ខំ​នារី​អ្នក​ជំងឺ​ម្នាក់​ឱ្យ​​វះកាត់ និង​បង្ខាំង​នាង​និង​ម្ដាយ​ដើម្បី​ជា​ថ្នូរ​ឲ្យ​​រក​ប្រាក់​បង់​ថ្លៃ​សេវា​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ វ៉ិចតូរៀ កាល​ពី​សប្ដាហ៍​មុន។

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សមត្ថិច​រាជ​ធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​ការ​សាកសួរ​ និង​បិទ​មន្ទីរពេទ្យ​​វ៉ិចតូរៀ​ ដែល​មាន​ទី​តាំង​ក្នុង​សង្កាត់​បឹងកក់២​ ខណ្ឌ​ទួល​គោក​ បន្ទាប់​ពី​ផ្ទុះ​រឿង​បង្ខាំង​​មនុស្ស​ទារ​ប្រាក់​ថ្លៃ​ព្យាបាល​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន៕

លិខិតបិទសិទ្ធិធ្វើអាជីវកម្មលើមន្ទីរពេទ្យ វ៉ិចតូរៀ ក្រោយមានករណីបង្ខាំងអ្នកជំងឺ។ រូបភាព៖ វេបសាយ អគ្គស្នងការនគរបាលជាតិ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ