រដ្ឋា​ភិ​បាល​ព្រមា​ន​អ្នកឆ្លើយឆ្លងព័ត៌មានចំពោះការប្រើពាក្យមួយចំនួន​ពាក់ព័ន្ធរឿងដក EBA

ទង់ជាតិ EU និងទង់ជាតិកម្ពុជា (ប្រព័ន្ធអនុគ្រោះពន្ធ EBA)

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលព្រមានថា ខ្លួននឹងចាត់វិធានការគ្រប់រូបភាពលើ​អ្នក​ឆ្លើ​​​យឆ្លង​ព័ត៌​មាន​ទា​​ក់ទិន្នទៅនឹងការ ប្រើពាក្យពេចន៍ លើរឿងវិធានការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ដោយថា ដើម្បីថែរក្សាស​តិអារម្មណ៍​សា​​ធា​រណៈ និ​ងពង្រឹងកិ​​ច្ច​ស​ហ​​ប្រ​តិ​ប​​​​ត្តិ​ការគ្រប់​ជ្រុងជ្រោយជាមួយដៃគូអភិវឌ្ឍន៍ ។

សេចក្តីថ្លែងការណ៍ចេញថ្ងៃព្រហស្បតិ៍ម្សិលមិញ ការរិយាល័យអ្នកនាំពាក្យ លើកឡើងថា រដ្ឋាភិបាលមិនយល់ស្របចំពោះការ​ប្រើពា​ក្យ​សហភាពអឺរ៉ុប​ទុកច្រកឲ្យរដ្ឋាភិ​បា​ល​ក​​ម្ពុជាឬពា​ក្យដទៃទៀត​ជាដើម ដែលថា ជា​ពាក្យមិនសមស្រ​បទៅនឹងច​រិតកា​រ​ងា​រ​រ​​ប​​ស់​រដ្ឋា​​ភិបាល ក្នុងភាពជាដៃគូអភិវ​ឌ្ឍពិត​ប្រាក​ដ​ជាមួ​យសហភាពអឺរ៉ុបនោះឡើយ។

រដ្ឋាភិបាលចាត់ទុកថា ពាក្យទាំងនេះ ស្ថិតក្នុងបំណងញុះញង់​ឬប្រឆាំងនឹងភាពជាដៃគូរវាងក​ម្ពុជានិងសហភាពអឺរ៉ុប។

​សេចក្តីថ្លែងការណ៍នេះឲ្យដឹងទៀតថា៖ «រដ្ឋាភិបាលនៃប្រជាជាតិអធិបតេយ្យ សូម​អំពាវនាវដល់រាល់បណ្តា​អង្គភាព ឬបុ​គ្គលពាក់​ព័ន្ធ​​​​​សូ​​ម​​រ​​​ក្សាភាពថ្លៃថ្នូរ និងក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងកិច្ចរក្សាដំណើរការពិភាក្សានេះ ប្រកបដោ​យភាពវិជ្ជ​មាន​និ​​ង​​​​ស្ថិត​ក្នុងភាពជាដៃគូអភិវឌ្ឍន៍ដោយមិនបង្កការភាន់ច្រឡំជាយថាហេតុណាមួយ ដែលកើតចេញពីការបង្កើតព័ត៌មានញុះញង់ ឬក្លែ​ង​​ក្លាយ»។

រដ្ឋាភិបាលក៏បានបញ្ជាក់ពីការប្តេជ្ញាក្នុងការចាត់វិធានការ៖ « រដ្ឋាភិបាលនឹងចាត់វិធានការដោយម៉ឺងម៉ាត់  និងគ្រប់រូបភាព ក្នុងកិច្ចរក្សាសតិអារម្មណ៍សាធារណៈ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រឆាំងនិងព័ត៌មានមិនពិត (Fake News)។»

សហភាពអឺរ៉ុប កំពុងដំណើរការព្យួរ ឬដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ» (EBA ) ពីកម្ពុជាវិញ ដោ​យ​ថា ​បើរដ្ឋាភិបាល មិនស្តារប្រជាធិបតេយ្យឡើងវិញ តាមលក្ខខណ្ឌរបស់ខ្លួន ។ ក្រុមប្រទេសប្លុកលោកសេរីមួយនេះ បានទុកពេ​ល​ឲ្យ​រដ្ឋា​​​​​ភិបាល​កែស្ថាន​ការណ៍​ ៦​ខែ​ពីរដង ដែលដំ​ណា​ក់ទី១​ត្រឹម​ខែមីនា ឆ្នាំ២០១៩នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ