តួឯកស្រីរឿង «អន្ទងវិញ្ញាណ» ​ទម្លាយរឿងឯកជន ​​មិនខ្វល់រឿង​​​ល្បីល្បាញ

តារាសម្ដែង អ្នកនាង លីងលីង ក្នុងពិធីសម្ពោធរឿង​​ «​អន្ទងវិញ្ញាណ» ​កាលពីល្ងាចថ្ងៃទី២២ ខែមករា នៅផ្សារទំនើបអ៊ីអន២

​ក្នុងពិធីសម្ពោធរឿង​​ «​អន្ទងវិញ្ញាណ» ​កាលពីល្ងាចថ្ងៃទី២២ ខែមករា នៅផ្សារទំនើបអ៊ីអន២ ​តួឯកស្រី​ភាពយន្តនេះ បានអះអាងថា ​ខ្លួនពិតជាភរិយា​ផលិតករ និង​ជាស្រ្តីមាន​​​​កូន​ ហើយការអះអាងរបស់តារារូបនេះមិនបារម្ភពីការបាត់បង់ប្រជាប្រិយភាពក្នុងវិស័យសិល្បៈនោះទេ។

តារាភាពយន្ត អ្នកនាង លីងលីង បានប្រកាសជាសាធារណថា អ្នកនាងមិនមែនជាតារានៅលីវនោះទេ​ ហើយអ្នកនាង​​​មិន​​​​​​ស្ដាយនោះដែរ បើមហាជនមិន​​​​​​​​​គាំទ្រសម្រាប់ការសម្ដែងរបស់ខ្លួននៅពេលដឹងថាអ្នកនាងមិនមែននៅលីវ​ ដ្បិតអ្នកនាងមិនអាច​​​ដោយសារតែសិល្បៈ ហើយ​​សុខចិត្ត​លាក់បាំង​​​​រឿងរ៉ាវ​សុភមង្គល​របស់ខ្លួនឡើយ។

តារាសម្ដែង អ្នកនាង លីងលីង និងស្វាមី ក្នុងពិធីសម្ពោធរឿង​​ «​អន្ទងវិញ្ញាណ» ​កាលពីល្ងាចថ្ងៃទី២២ ខែមករា នៅផ្សារទំនើបអ៊ីអន២

អ្នកនាង លីងលីង បានប្រាប់ឲ្យដឹងថា ​ខ្លួនប្រើ​សមត្ថភាព​​​មកសម្ដែង​ទាំង​ច្រៀង និងសម្ដែង ​​​ដោយមុន​ត្រូវបានស្វាមី​ជ្រើសឲ្យ​សម្ដែងជាតួឯក គឺ​​​​អ្នកនាងរកបានអ្នកគាំទ្របានច្រើនមកហើយ ជាពិសេស​នៅក្នុងអាជីពចម្រៀង។

អ្នកនាង លីងលីង ​បានថ្លែងបញ្ជាក់ថា ​​មុន​​សម្ដែងនៅក្នុងភាពយន្ តអ្នកនាងគឺជា​តារាចម្រៀង​​​ ដោយ​បានបញ្ចេញបទចម្រៀង​ជាច្រើន​​​​​នៅលើ​យូធូប និង​ដាក់លក់នៅតាមបណ្ដាភាពយន្តមួយចំនួនរួចហើយ ​​​​​ក្រោយពីបទចម្រៀងទាំងនោះទទួលបានជោគជ័យ ហើយស្របគ្នាដែលនាងក៏មានចំណូលចិត្តចង់សម្ដែងក៍ត្រូវ​​ផលិតករ លោក សែម វិសាល ជាស្វាមី​​​​​ផ្ដល់​ឱកាសអោយសម្ដែង​ក្នុងរឿង​ «​ស្នូរជើងអ្នកណា»​​ ខណៈដែលភាពយន្តនោះ​បាន​ក្លាយជារឿងដែលទទួលបានចំណូលខ្ពស់​​ប្រចាំ​​ឆ្នាំ​​២០១៩​។ ​​​

អ្នកនាងថា ​​​​ហេតុផលដែលអ្នកនាងបានសម្ដែង​ក្នុងរឿង​​ «​អន្ទងវិញ្ញាណ» ជាតួ​ឯក​​​​​លើកទី​២ មិនមែន​ដោយសារតែហេតុផល​​​ស្វាមីគឺជាផលិតករនោះទេ ប៉ុន្តែដោយសារតែអ្នកនាង​​​ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី​​ក្នុងស្នាដៃភាពយន្តទី១ ទើប​អ្នកនាងត្រូវបានជ្រើសឲ្យសម្ដែង​ក្នុងភាពយន្ត​​​​ថ្មីនេះ។

អ្នកនាង លីងលីង អះអាងថា ខ្លួន​​​​​​មិនមែនសម្ដែង​ដោយសារតែចង់ល្បីល្បាញនោះទេ ប៉ុន្តែដោយសារតែអ្នកនាងគឺជាតារាចម្រៀងដែលយល់ថា​ខ្លួនឯងសម្ដែង​បាន ហើយ​​ចូលចិត្ត​បំផុតសម្រាប់ភាពយន្តរន្ធត់ៗ ទើបអ្នកនាង​​​​​​​​ទទួលសម្ដែង​ក្នុងរឿង ​«​អន្ទងវិញ្ញាណ»។

អ្នកនាងថា ​​ខ្លួនមាន​​​​​​មិនត្រឹមតែមានស្វាមីនោះទេ ប៉ុន្តែក៏មាន​កូនប្រុសស្រី​​២នាក់ និងមានវ័យ​​ប្រមាណជាង​៣០ឆ្នាំមកហើយ ប៉ុន្តែអ្នកនាងថា​​ អត់ខ្វល់រឿង​ទស្សនិកជន​​​ដឹង​ថា​​អ្នកនាង​មានប្ដី មានកូន ហើយឈប់គាំទ្រនោះ​ទេ ដោយសារតែ​អ្នកនាង​​​​មិនមែនប្រឡូកសិល្បៈ ដោយ​សារតែចង់​ល្បីឈ្មោះ។ អ្នកនាងជា​​​គ្រូ​​ពេទ្យ​​ជំនាញទូទៅ ដែលមានការងារ​​រាប់មិនអស់ ប៉ុន្តែហេតុផលដែលអ្នកនាង​​សម្រេចចិត្ត​ចូលសម្ដែងគឺដោយសារតែយល់ថា​​​ចង់បញ្ចេញសមត្ថភាព​ដែលខ្លួនមាន​តាំងពីកំណើត ដើម្បី​បន្សល់​ស្នាដៃ​​​​ក្នុងអាជីពសិល្បៈរបស់ខ្លួនប៉ុណ្ណោះ ដោយ​មិនមែន​ចង់ប្រឡូក​ដើម្បីឲ្យល្បីខ្ទរខ្ទាយ ហើយ​សុខចិត្ត​លាក់បាំង​​​​​​​​រឿងរ៉ាវឯកជន​របស់ខ្លួន ដោយសូម្បីតែ​​​ដំណឹងមានប្ដី មានកូនក៏​មិនហ៊ានទម្លាយនោះឡើយ។

អ្នកនាង លីងលីង បានបន្ថែមថា ​​ក្រោយ​​​​​​បង្ហាញខ្លួនបានមួយរឿងក្នុងរឿង​«​​​ស្នូរជើង​អ្នកណា» អ្នកនាងត្រូវបានផលិតករបរទេស​​មួយ​ទាក់ទងឲ្យសម្ដែងដូច​គ្នា ប៉ុន្តែដោយសារតែអ្នកនាង​​​​ចង់សម្ដែងតែរឿង​​រន្ធត់ៗ និងមមាញឹកខ្លាំងជាមួយ​ការងារ​​​​ជា​ពេទ្យទូទៅរបស់ខ្លួនផង ​​ទើបអ្នកនាង​​​មិន​​ដែលបានសម្ដែង​​​​ក្រៅពីអោយផលិតកម្ម Wonderfilm Cambodia

អ្នកនាងរំពឹង​ស្នាដៃរឿង​​ «​អន្ទងវិញ្ញាណ»​ នឹង​ជោគជ័យខ្លាំងជាង​ភាពយន្តទី១ ដោយសារតែរឿងមួយនេះ​​​​​​​​​​ក្រៅពី​ផលិតដោយប្រើក្រាហ្វិក និង​​ប្លង់ល្អៗក៏​ជារឿង​​​​​ដែល​ពោរពេញដោយឈុតឆាកភ័យរន្ធត់ ​និងជា​ស្នាដៃដែលគ្រោង​នឹង​​​​ចេញ​​​​ប្រជែងទីផ្សារនៅ​​​តាមប្រទេសជិត​ខាតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ