រដ្ឋាភិ​បាល​បន្ត​គំរា​មចា​ប់ខ្លួ​ន​លោក​ ស​ម ​រង្ស៊ី ​បើ​​ចូល​​ម​កក​ម្ពុជា

ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

រដ្ឋាភិបាលជាថ្មីទៀតបានគំរាមចាប់ខ្លូន លោក សម រង្ស៊ី បើអតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរូបនេះចូ​​ល​ក​ម្ពុ​​ជា​វិញ ក្នុងរូបភាពនយោបាយពាក់ព័ន្ធគណបក្សសង្គ្រោះជាតិ​ ដែលតុលាការរំលាយកាលពីចុងឆ្នាំ២០១៧។​

កា​រិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលឲ្យដឹងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២២ ខែមករានេះ ថា ការធ្វើមាតុភូមិនិវត្តន៍របស់ សម រង្ស៊ី គឺជារឿងបុគ្គល ប៉ុន្តែចង់បង្កើតជារូបភាពនយោបាយ។​

ការិយាល័យអ្នកនាំពាក្យលើកឡើងទៀតថា៖ «ការប្រើប្រាស់មាតុភូមិនិវត្តន៍របស់ សម រង្ស៊ី ទោះបីជាតាមរយៈក្រុម​ ឬអង្គកា​រ​ណា​​ក៏​​ដោយ​ ដើម្បីបង្កើតជារូបភាពនយោបាយពាក់ព័ន្ធទៅនឹងសកម្មភាពនៃអតីតគណបក្ស ដែលត្រូវបានរំលា​យចោលទៅហើ​យ​នោះ តា​​ម​​​អំ​ណាចសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ២០១៧ ត្រូវបានចាត់ទុកជាអំពើ​ប្រ​ឆាំង​នឹង​អំ​ណា​​​​​ចតុលា​ការ​ពិ​ត​​ប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម»។

រដ្ឋាភិបាលព្រមានថា ក្នុងរឿងនេះបើមានការស្នើសុំណាមួយពីតុលាការ រដ្ឋាភិបាល ក៏ដូចជា​ស​ម​ត្ថ​​កិ​ច្ចពា​ក់ព័ន្ធនឹងចា​ត់​វិធា​​នការអនុវត្តន៍តាមអំណាចផ្លូវច្បាប់។

អ្នកនាំពាក្យតុលាការកំពូល លោក នៅ មុនីជោត សុំមិនធ្វើអត្ថាធិបត្ថាធិប្បាយ ពេលសួរថា តើតុលាការកំពូល នឹងស្នើសុំទៅ​រដ្ឋាភិ​​បាលឲ្យចាប់ខ្លួនលោក សម រង្ស៊ី ជុំវិញសាលដីកាថ្ងៃទី១៦ ខែវិច្ឆិកា ​ឆ្នាំ២០១៧ ដែលប្រកាសរំ​លាយគ​ណប​​ក្ស​សង្គ្រោះជា​តិ​នោះ​​ដែរ​ឬទេ។

សារព្រមានចាត់វិធានការ របស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលលើលោក សម រង្ស៊ី នេះធ្វើឡើង១ថ្ងៃ ក្រោយពី​អតីត​សមា​ជិកគ​ណៈ​កម្មាធិការអចិន្ត្រៃយគណបក្សនេះ មួយចំនួនបើកកិច្ចប្រជុំនៅសហរដ្ឋអាមេរិក សម្រេច​យល់ព្រម​លើយុទ្ធ​សា​ស្ត្រ៣ចំនុច ក្នុ​ង​​​នោះមានទំាងត្រៀមកញ្ចប់ថវិកាសម្រាប់ការវិលត្រឡប់ចូលប្រទេសវិញរបស់លោក សម សង្ស៊ី ផងដែរ។

២១ មករា ២០១៩ / 21 January 2019 ប្រជុំ ​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​ គណបក្ស​សង្គ្រោះ​ជាតិ​​ នៅទីក្រុងឡូវែល (Lowell) សហរដ្ឋអាមេរិក។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

កាលពីចុងឆ្នាំ២០១៨ លោក សម រង្ស៊ី ក៏បានប្រកាសថា នឹងវិលចូលកម្ពុជាវិញ ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួន បើ​លោ​​ក​​ផ្នា​ល់​ចាញ់លោក ហ៊ុន ​សែន ករណីដោះលែង ឬមិនដោះលែងលោក កឹម សុខា ដោយថា ការវិលត្រឡប់របស់លោកអំឡុងខែមិនា ឆ្នាំ២០១៩ខាងមុខនេះ។

ប៉ុន្មានសប្តាហ៍បន្ទាប់ ពោលគឺនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោក ហ៊ុន សែន ក្នុងពិធីជួបកម្មករបានព្រមានថា ខ្នោះ និងគុក នៅរង​ចាំ​ការ​វិលត្រឡប់របស់លោក សម រង្ស៊ី ។

លោកថា៖ «សុំប្រាប់ទៀតថា ព្រលានយន្តហោះមាន៣សម្រាប់ចុះចត ១ទីក្រុងភ្នំពេញ ២សៀមរាម ៣ក្រុងព្រះសីហនុ អាច​ចុះ​ចត​បា​ន​ទៅតាមបំណងរបស់អ្នកជិះ តែខ្នោះក៏វាទៅតាមទីកន្លែងនេះដែរ ហើយបើដាក់ខ្នោះ ដាក់តាមស្ទីលអាមេរិកកាំងហ្មង! ​ហើ​យ​ស្ទី​លអា​​​មេរិកកាំងអត់មានដាក់ទៅមុខទេ ដាក់ទៅក្រោយ អាហ្នឹងសុំបញ្ជាក់ មានតែប៉ុណ្ណឹងទេ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ មិនមែនជា​រឿង​ចំ​​ណែកទេ ដោយថា ប្រទេសណាក៏គេអនុវត្តច្បាប់ដែរ។ ប៉ុន្តែលោកថា អ្វីដែលជាបញ្ហានៅត្រង់ថា តើស្ថាប័នតុលាការនៅកម្ពុជា មាន​​ជំហ​រ​ឯ​ក​​រា​ជ្យក​ម្រិ​តណា។

អ្នកវិភាគរូបនេះ វិភាគថា ការដែលរដ្ឋាភិបាលព្រមានចាត់វិធានការម្តងហើយម្តងទៀត ពីព័ត៌មានដែលថាលោក សម រង្ស៊ី វិល​ចូ​លស្រុក ទាំង​គ្មា​នការសម្របសម្រួលនយោបាយនេះ លោកថា បក្សកាន់អំណាចអាចព្រួយបារម្ភពីវត្តមានលោក សម រង្ស៊ី នៅ​ក្នុងប្រទេស និងការកម្រើ​ក​ឡើ​ងវិ​ញនៃចលនាគាំទ្របក្សប្រឆាំង ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកថា៖ «ការអនុវត្តនេះវាមិនឆ្លើយតបទៅនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បានទេ អញ្ចឹងហើយបានជាគណប​ក្សកាន់អំណា​ចហ្នឹង មិនចង់ឲ្យ [មេដឹកនាំ] គណបក្សប្រឆាំងហ្នឹង មានវត្តមានដែរ ទី១។ ទី២ លោក សម រង្ស៊ី លើកឡើងហ្នឹង ដើម្បីជាទ​ឡ្ហី​ក​រណ៍ឲ្យអ​​ន្ត​រ​ជាតិមើលឃើញកាន់តែខ្លាំងអំពីលំហសេរីភាពនៅកម្ពុជា គឺចង់លើកបញ្ហា​ហ្នឹងឲ្យអន្តរជា​តិយកមកធ្វើ​ជាលក្ខខណ្ឌ​ចំប​ង​ ដើម្បី​ឲ្យ​រដ្ឋាភិបាលបើកមកវិញនូវមុនកាលបរិច្ឆេទចុងក្រោយនៃការព្យួរ EBA របស់សហគមន៍អឺរ៉ុបនៅចុងខែ៣នេះ»។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ប្រកាសមិនទទួលស្គា​ល់លទ្ធផល​បោះឆ្នោ​តថ្ងៃ​ទី២​៩ ខែ​​កក្ក​ដា ឆ្នាំ២០១៨ ដែលគ្មានប​ក្ស​ប្រ​ឆាំងចូលរួម។

ពេលនេះសហភាពអឺរ៉ុបកំពុង​ដំណើរការដកប្រ​ព័ន្ធ​​អ​​នុ​​គ្រោះពន្ធ EBA ពីកម្ពុជា ដោយក្រុមប្រទេសលោកសេរីមួយនេះ បានដា​ក់​លក្ខ​​​ខ​ណ្ឌ​​​ឲ្យ​រដ្ឋាភិបាលស្តារ​ប្រ​ជា​​ធិបតេយ្យឡើងវិញ  តាមរ​យៈសម្រប​សម្រួលនយោបាយ ឲ្យ​អ​​តីតគណបក្ស​ប្រឆាំ​​​ង​​បាន​​​ដំណើរ​ការឡើងវិញ និងបោះ​ឆ្នោ​ត​​​ឆ្នោ​​ត​ឡើងវិញជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ