លោក ហ៊ុន សែន គំរាមថា នឹង​កម្ទេចកង​ទ័ព​ណា​ប្រឆាំង​រដ្ឋាភិបាល​កើត​​ចេញ​​ពី​​ការ​​បោះ​​ឆ្នោត

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ – ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ហ្វេសប៊ុក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ផង​នោះ បានគំរាមថា ​​នឹងកម្ទេច​ចោល​​កង​កម្លាំង​ទាំ​ង​ឡាយណា​ដែល​ប្រឆាំង​នឹ​ង​​​​​ដ្ឋាភិបាល ដោយថា កងទ័ពជាកម្លាំងជាតិ មានតួនាទីកា​រពាររដ្ឋា​ភិ​បា​​​ល​​កើត​ចេញពីការបោះឆ្នោត។

ការថ្លែងបែបនេះ​របស់លោក ហ៊ុន សែន ធ្វើឡើងក្នុងពិធីប្រា​រព្ធខួប ២០​ឆ្នាំនៃថ្ងៃ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក​នៃកងយោ​ធ​​​ព​លខេ​មរ​ភូ​មិន្ទ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមករានេះ។

ក្រៅពីរំឭកតួនាទីកងទ័ព​ត្រូវ​ចូលរួម​ទប់​ស្កាត់ប​ទលើ្មស​មួយចំនួន រួមទាំ​ងប្រឆាំង​អំ​ពើភា​រវ​ក​​ម្ម​​​​​ផង​នោះ លោក ហ៊ុន ​សែន បាន​ថ្លែង​ថា កងព័ទជាកម្លាំងរបស់ជាតិ ត្រូវតែស្មោះត្រង់ និង​ការពារ​រដ្ឋាភិបា​ល​កើត​ចេញ​ពីការបោះ​ឆ្នោត​តាមរដ្ឋ​ធម្មនុ​ញ្ញ​រ​ប​ស់កម្ពុជា។

នាយឧត្តមសេនីយផុតលេខផ្កាយមាស ៥រូបនេះ ថ្លែងរំឭកទៀតថា ប្រទេសមួយដែលសម្រេចជោគជ័យពីការធ្វើបដិវត្តព៌ណ លោ​ក​​ថា គេចាប់ផ្តើមពីការធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ។ ប៉ុន្តែ លោកថា កងទ័ពអព្យា​ក្រឹ​ត​​​បានតែ​ចំពោះគណប​ក្ស​​​ន​​​យោ​​បាយ និងរដ្ឋបាលស៊ីវិលតែប៉ុណ្ណោះ តែថា កងទ័ពត្រូវស្មោះត្រង់នឹងរដ្ឋាភិបាល។

លោក ហ៊ុន សែន ថ្លែងទៀតថា លោកមិនខ្លាចនឹងចេញបទបញ្ជា​ឲ្យកម្ទេចចោលនូវ​រាល់កម្លាំងណា​ក៏ដោយ ដែ​លប៉ុន​ប៉ងផ្តួ​ល​រំ​លំ​​​រ​​ដ្ឋា​​​ភិ​​​បា​​​​ល​​ស្របច្បាប់កើតចេញពីការបោះឆ្នោតនោះទេ។

លោក ហ៊ុន សែន ថ្លែងថា៖ «កងទ័ពដែលការពាររាជរដ្ឋាភិបាល គ្មានអ្វីខុសទេ។ កងទ័ពប្រឆាំងរាជរដ្ឋាភិបាលទេ គឺជាការខុស ដែល​ត្រូវ​តែក​ម្ទេច។ នៅ​​វេ​​ណេ​ស៊ូអេឡា ការបះបោរ​ត្រូវបានបង្ក្រាបជាបន្ទាន់ភ្លាម គេមិនអនុញ្ញាតិទេរឿងនេះ»

ស្ដាប់សំឡេងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោក ហ៊ុន សែន បាន​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជាចាប់​តាំង​​ពី​ឆ្នាំ​១៩៨៥​មក​ម៉្លេះ ហើយ​លោក​បាន​បន្ត​កាន់​តំណែង​មួយ​នេះ​ជា​ថ្មី​ម្ដង​ទៀត ក្រោយ​ពី​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ចុង​ខែ​កក្កដា​ឆ្នាំ​មុន ដែល​បាន​ផ្ដល់​ជ័យជម្នះ​ទាំង​ស្រុង​ទៅ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៥​ថា ស្ថិត​ក្នុង​អំណាច​ជាង ៣​ទសវត្សរ៍ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ប្រើ​ប្រាស់ម្ដង​ហើយ​ម្ដង​ទៀត​នូវ​​អំពើ​ហិង្សា​នយោបាយ ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ ដើម្បី​រក្សា​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ