ទាហាន៨នាក់របួសក្នុងគ្រោះថ្នាក់​ចរាចរណ៍ ក្រោយចេញពីខួបនៃការ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក

រថយន្ត១គ្រឿងរបស់ទាហាន​ភូមិភាគ៥ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ រូបភាព៖ ពីការិយាល័យចរសចរណ៍ខេត្តកំពង់ស្ពឺ

ទាហាន ៨នាក់ បាន​រងរបួស​ក្នុងគ្រោះថ្នាក់​ចរាចរណ៍នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេលធ្វើដំណើរ​​ត្រលប់មកពីចូលរួម​ខួប២០​ឆ្នាំនៃការ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក​នៃកងយោ​ធ​​​ព​លខេ​មរ​ភូ​មិន្ទ ។

ទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ រូបភាព៖ ពីការិយាល័យចរសចរណ៍ខេត្តកំពង់ស្ពឺ

ប្រធានការិយាល័យចរាចរណ៍ខេត្តកពង់ស្ពឺ លោក ស៊ិន សុវណ្ណធី ប្រាប់ VOD ឲ្យដឹងថា កាលពីម៉ោង៥ព្រឹកមិញនេះ មានរថយន្តដឹកខ្សាច់១គ្រឿងរបស់ក្រុមហ៊ុនស្រាបៀរអង្គរ បានវ៉ារថយន្តដឹកឥដ្ឋ១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ហើយបានជ្រុលទៅបុករថយន្ត១គ្រឿងរបស់ទាហាន​ភូមិភាគ៥។

រថយន្តបង្កហេតុ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។ រូបភាព៖ ពីការិយាល័យចរសចរណ៍ខេត្តកំពង់ស្ពឺ

លោក ស៊ិន សុវណ្ណធី បន្តឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យទាហាន៨នាក់រងរបួស ដែលក្នុងនោះរបួសធ្ងន់២នាក់ និងស្រាល៦នាក់ រីឯរថយន្តរងការខូខខាតធ្ងន់ទាំងពីរ។ អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួចហើយ។

កាលពីម្សិលមិញ រដ្ឋាភិបាលបានប្រា​រព្ធពិធីខួប២០​ឆ្នាំនៃថ្ងៃ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក​នៃកងយោ​ធ​​​ព​លខេ​មរ​ភូ​មិន្ទ ដែលធ្វើឡើងក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុង​រាជធានីភ្នំពេញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ