ខេមរៈ ស្រីពៅ ទទួលមរណភាពនៅក្នុងប្រទេសឥណ្ឌា

កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំមុន

តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា ហើយថាមិនមានលទ្ធផល។ នេះបើតាមការប្រកាសនៅលើគណនីហ្វេសប៊ុករបស់សិល្បករខ្មែរមួយចំនួន និងទំព័រហ្វេសប៊ុក លោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា។

ដំណឹងនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលស្ងាត់ដំណឹងពីបញ្ហាមានជំងឺរបស់ ខេមរៈ ស្រីពៅ ស្រាប់តែមានការទទួលស្គាល់ថា នាងបានស្លាប់ហើយ។ លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀល ថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ។

លោកបានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។ ដូចគ្នាដែរ លោក ហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា ក៍បានបង្ហោះដំណឹងដ៏ក្រៀមក្រំនេះដែរ ប៉ុន្តែជំងឺពិតប្រាកដ ដែលនាំអោយនាងទទួលមរណភាពទាំងវ័យក្មេង នៅមិនទាន់បានបញ្ជាក់ឡើយ ក្នុងពេលដែលលោក ខេមរៈ សិរីមន្ត និង លោក ខេមរៈ ភារុណ រមែងប្រកែកថា ប្អូនខ្លួនគ្មានជំងឺមហារីកសើស្បែក នាពេលកន្លងមក។

នេះជាដំណឹងដ៏រន្ធត់សម្រាប់វិស័យសិល្បៈ ខណៈដែលទើបតែត្រូវបានដឹងថា មានជំងឺសើស្បែក កាលពីច្រើនខែមុន ហើយស្រាប់តែក្នុងពេលនេះ ត្រូវបានប្រកាសថាទទួលមរណៈភាព៕

ព័ត៌មានដ៏ក្រៀមក្រំបំផុត: សូមចូលរួមរំលែកទុក្ខតារាចំរៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត…

Posted by Heng Loong on Thursday, January 24, 2019
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ