សមត្ថកិច្ច នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះ ចាប់ពីដើមកុម្ភៈ

ចរាចរតាមដងផ្លូវមួយកន្លែង ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

សមត្ថកិច្ចចម្រុះ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ ចាប់ពីដើមខែក្រោយនេះតទៅ។

សេចក្តីជូនដំណឹងកាលពីម្សិលមិញ អគ្គនាយកដា្ឋនពន្ធដារឲ្យដឹងថា ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដាររួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ នឹងចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវ សំខាន់ៗចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះតទៅ។

សេចក្តីជូនដំណឹងបន្តថា អគ្គនាយកដា្ឋនពន្ធដារជំរុញឲ្យម្ចាស់យានយន្តដែលខកខាន រួសរាន់ទៅប្រកាសបង់ពន្ធនិងបង់ប្រាក់ផាកពិន័យតាមច្បាប់នៅទីតាំងមួយចំនួនដូចជា នៅអគ្គនាយកដា្ឋនពន្ធដារផ្ទាល់ សាខាពន្ធដារខេត្តខណ្ឌ សាខាធនាគារកាណាឌីយ៉ា សាខាធនាគារអេស៊ីលីដា សាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ