ក្រសួងព័ត៌មាន ថា VOA និង RFA អាចបើកការិយាល័យឡើងវិញបាន តែត្រូវ​គោរពកាតព្វកិច្ចសារពើពន្ធ

ឡូហ្គោរបស់ វីអូអេ និង អាស៊ីសេរី។ រូបភាព៖ ហ្វេសប៊ុក RFA Khmer និង RFA Khmer

រដ្ឋមន្រ្តី​ក្រសួងព័ត៌មានបានលើកឡើង​ក្នុងលិខិតមួយផ្ញើទៅរដ្ឋមន្រ្តី​ក្រសួងការបរទេសថា វិទ្យុ VOA និងវិទ្យុអាស៊ីសេរី អាចបើកការិយាល័យរបស់ខ្លួនឡើងវិញបាន ប៉ុន្តែត្រូវ​គោរពកាតព្វកិច្ចសារពើពន្ធជាមុនសិន។

ក្នុងលិខិតដដែល​ចេញផ្សាយនៅថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ ខៀវ កាញារីទ្ធ បានប្រាប់រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ថា វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) និងវិទ្យុអាស៊ីសេរី (RFA) បានធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មាននិងបើកការិយាល័យរបស់ខ្លួននៅកម្ពុជាជាយូរឆ្នាំមកហើយ ដោយពុំបានចុះបញ្ជីនៅក្រសួងព័ត៌មាននិងពុំបានអនុវត្តកាតព្វកិច្ចចុះបញ្ជីពន្ធដារស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារនោះទេ។

ប្រភព​ដដែល បញ្ជាក់ថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកបានផ្តួចផ្តើមបិទការិយាល័យតំណាងរបស់ខ្លួនដោយខ្លួនឯង ដូច្នេះវិទ្យុទាំងពីរក៏មានសេរីភាពបើកការិយាល័យតំណាងរបស់ខ្លួនឡើងវិញបានដែរ។

វិទ្យុ​អាស៊ី​សេរី បានបិទ​ការិយាល័យ​របស់​ខ្លួន​នៅភ្នំពេញកាលពីថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០១៧៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ