ប្រធាន​ក្រុមហ៊ុន HTWM ប្រកាស​ថា នឹង​បញ្ចប់​សំណង់​អគារ Golden Tower 42 ត្រឹម​ឆ្នាំ​២០២០

ពិធីសម្ពោធការបញ្ចប់គ្រោងអគារ ហ្គោល ថោវ័រ នាព្រឹកថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៩។

ក្រុម​ហ៊ុន​ចិន​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​បន្ត​ពី​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​​ក្នុង​ការ​សាង​សង់​អគារ Golden Tower កម្ពុស់ ៤២​ជាន់​នោះ បាន​អះ​អាង​ថា អគារ​មួយ​នេះ​នឹង​ត្រូវ​សាង​សង់​បញ្ចប់​ទាំង​ស្រុង​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ បន្ទាប់​ពី​បញ្ចប់​ការ​ចាក់​បេតុង​នៅ​ថ្ងៃ​នេះ។

ទិដ្ឋភាពខាងក្រៅអាគារ នៅថ្ងៃរៀបចំពិធីសម្ពោធការបញ្ចប់គ្រោងអគារ ហ្គោល ថោវ័រ នាព្រឹកថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៩។

ក្នុង​ពិធី​បញ្ចប់​ការសាងសង់​គ្រោង​អគារ​នា​ថ្ងៃ​នេះ​ ប្រធាន​ក្រុម​ប្រឹក្សា​ក្រុម​ហ៊ុន HTWM លោក​ យ៉ូ លៀនស៊ី បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ គ្រោង​បញ្ចប់​ការ​សា​ង​សង់​អគារ​មួយ​នេះ ឲ្យ​បាន​ចប់​ទាំង​ស្រុង​នៅ​ត្រឹម​ឆ្នាំ​ក្រោយ​នេះ។

ពិធីសម្ពោធការបញ្ចប់គ្រោងអគារ ហ្គោល ថោវ័រ នាព្រឹកថ្ងៃទី២៨​ ខែមករា ឆ្នាំ២០១៩។

បើ​តាម​វិនិយោគិន​ចិន​រូប​នេះ ក្រុមហ៊ុន​ HTWM គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ផ្នែក​ខាង​ក្រៅ​អគារ​នៅ​ត្រឹម​ខែ​មិថុនា​ខាង​មុខ​នេះ មុន​នឹង​បញ្ចប់​ការ​តុប​តែង​ផ្ទៃ​ក្នុង​អគារ​នៅ​ត្រឹម​ចុង​ឆ្នាំ​២០១៩​នេះ។

អគារ ​Golden Tower ដែល​ស្ថិត​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល ១៤​ម៉ឺន​ម៉ែត្រ​ការ៉េ​នេះ ត្រូវ​បាន​វិនិយោគ​ដំបូង​ដោយ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ឈ្មោះ​ថា Yon Woo Cambodia កាល​ពី​ឆ្នាំ​២០០៨ ជាមួយ​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ដល់​ទៅ ២០០​លាន​ដុល្លារ​អាមេរិក។

ដំណើរការ​សាង​សង់​អគារ​នេះ បាន​ស្ថិត​ក្នុង​ដំណើរ​រអាក់​រអួល​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ មុន​នឹង​ត្រូវ​បាន​ផ្ទេរ​សិទ្ធិ​វិនិយោគ​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន Shenzhen Hongtao ​និង​ក្រុមហ៊ុន Waiman ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​មក​ពី​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ