ពលរដ្ឋ​​មាន​ជម្លោះ​ដី​ធ្លី​នៅ​​ព្រះវិហារ​មក​​​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រោយ​អាជ្ញាធរ​ចាប់​អ្នក​ភូមិ​១៣​នាក់​

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅ​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្វែង​រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយដោះលែងអ្នកភូមិ ១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះចាប់ខ្លួន ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ឯកជនមួយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ឃុត សុគន្ធ

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅ​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្វែង​រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយដោះលែងអ្នកភូមិ ១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះចាប់ខ្លួន ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ឯកជនមួយ។

អ្នកភូមិ ១៣នាក់ ដែលជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាព ស្ថិតក្នុងឃុំយាង ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិជាបន្តបន្ទាប់ ដែលតំណាងពលរដ្ឋអះអាងថា ការចាប់ខ្លួននោះពុំមានដីកាពីតុលាការនោះ​ឡើយ។

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅ​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្វែង​រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយដោះលែងអ្នកភូមិ ១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះចាប់ខ្លួន ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ឯកជនមួយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

លោក ឡយ លីហួរ ដែលអះអាងថា​ ជាតំណាងពលរដ្ឋនោះ បាន​ប្រាប់អ្នកសាព័ត៌មានក្រោយដាក់ញត្តិថា អ្នក​ភូមិ​ប្រហែល ២០០​នាក់ បានប្រមូល​ផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងក្រសួងរៀបចំដែនដី នៅថ្ងៃនេះ ដើម្បី​សុំអន្តរាគមន៍ជួយដោះស្រាវិវាទដីធ្លី និងសុំអន្តរាគមន៍ដោះលែងអ្នកភូមិ ១៣នាក់ផងដែរ។

លោកបន្ថែមថា៖ «ពួកខ្ញុំចូលទៅកាន់កាប់ហ្នឹងនៅដើមឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ទើបមានការផ្ទុះឡើងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនមេត្រីភាព។ ក្រុមហ៊ុន! គេនិយាយថា ដីគេទទួលការវិនិយោគពីរដ្ឋាភិបាលដើម្បីដាំដំណាំកសិកឧស្សាហកម្មដាំកៅស៊ូ ប៉ុន្តែ តាំងពីពេលហ្នឹងមកក្រុមហ៊ុនដូចអត់មានដាំអីទេ»

អ្នកស្រី សារឿន សុឃាន អះអាង​ថា ប្តីនិងកូនប្រុសពីរនាក់របស់គាត់ត្រូវបានអាជ្ញាធរចាប់ខ្លួនយ៉ាងអយុត្តិធម៌ ដោយថា ស្វាមីនិងកូនៗរបស់គាត់មិនបានប្រព្រឹត្តបទល្មើសអ្វីនោះទេ។

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅ​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្វែង​រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយដោះលែងអ្នកភូមិ ១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះចាប់ខ្លួន ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ឯកជនមួយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ស្រ្តីរូបនេះ បាន​ចោទ​​ថាអាជ្ញាធរខេត្តបានគំរាមកំហែងចាប់ខ្លួនអ្នកភូមិបន្តទៀត ប្រសិនបើហ៊ាននាំគ្នាឡើងទៅតវ៉ានៅភ្នំពេញ និងបានដុតផ្ទះពលរដ្ឋចោលអស់ជាច្រើនខ្នងទៀត។

អ្នកស្រីបន្ថែមថា៖ «ប្តីខ្ញុំឌុបកូនៗទៅរើចម្ការ គេចាប់ប្តីខ្ញុំ កូនខ្ញុំ រួមទាំងម៉ូតូយកទៅអស់ហើយ យកទូរស័ព្ទកូនខ្ញុំទៀត ចាប់ប្តីខ្ញុំដាក់ខ្នោះ រួមទាំងកូន ហើយកូនខ្ញុំ​មួយ​អាយុ ១៧ឆ្នាំ  និងអាមួយទៀត​អាយុ ១៥ឆ្នាំ មិនទាន់ឈប់រៀនទេ។ ចាប់កូនខ្ញុំដាក់ខ្នោះរឹតឡើងប៉ឺងៗ»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី​ ទន អូន រៀបរាប់ទាំងហូរទឹកភ្នែកថា ប្តីរបស់គាត់ត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងគ្មានកំហុស ​ចំ​ពេល​ប្តីរបស់គាត់ត្រឡប់ពីស៊ីស្នួលដកដំឡូងឲ្យគេ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំគ្មានអ្វីទីពឹងទេ ខ្ញុំសូមឲ្យសម្តេច ហ៊ុន សែន និងលោក​ជំទាវ ប៉ុនរ៉ានី ជួយរកយុត្តិធម៌ឲ្យប្តីខ្ញុំផង។ គ្រួសារខ្ញុំក្រីក្រណាស់»

មន្រ្តីខុទ្ទល័យនាយករដ្ឋមន្រ្តី គឺលោក គង់ ចំរើន បានទទួលញត្តិពីប្រជាពលរដ្ឋ ដោយសន្យានៅ​មុខ​ពលរដ្ឋថា នឹងយកញត្តិនោះដាក់ជូនថ្នាក់លើពិនិត្យ និងធ្វើការដោះស្រាយបន្ត។

ចំណែកមន្រ្តីរដ្ឋបាលក្រសួងរៀបចំដែនដីដែលសុំមិនប្រាប់ឈ្មោះ បានទៅទទួលញត្តិពីអ្នកភូមិដល់កន្លែងខុទ្ទកាល័យដែរ ប៉ុន្តែ មន្រ្តីរូបនោះ មិនបាន​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសាព័ត៌មាននោះ​ឡើយ។

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅ​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្វែង​រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយដោះលែងអ្នកភូមិ ១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះចាប់ខ្លួន ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ឯកជនមួយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់ វីអូឌី ថា ពលរដ្ឋ​ទាំង ១៣​នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ មិន​មែន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​នោះ​ឡើយ ហើយ​សំណុំ​រឿង​ពលរដ្ឋ​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ចៅក្រម​រួច​ហើយ។

លោក ទី សុវិនថាល់ មាន​ប្រសាសន៍​ថា៖ «សួររឿងអីទៀតហើយ? បើរឿងដដែល ខ្ញុំអត់ឆ្លើយទេ មិនមែនរឿងដីធ្លីទេណា? ខ្ញុំបង្រ្កាប​បទល្មើសព្រៃឈើ។ កុំនិយាយរឿងដីធ្លី ដីធ្លីខ្ញុំអត់ដែលចាត់ការទេ។ ពួកគាត់ទាំងអស់ហ្នឹងបានបញ្ជូនដល់ដៃចៅក្រមហើយ។ អញ្ចឹង ខ្ញុំអត់អាចឆ្លើយបំភ្លឺបានទេ ព្រោះអាហ្នឹងវាជាសិទ្ធិរបស់ចៅក្រម ទៅសួរចៅក្រមទៅ»

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់ទុកការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នោះ​ថា ធ្វើ​ឡើង​ខុស​នីតិវិធី​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ដោយថា ករណី​នេះមិន​មែន​ជា​បទល្មើស​ជាក់​ស្ដែង​ ឬ​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​នោះ​ឡើយ។

លោកបន្ថែមថា៖ «បើសិនជាដីនៅតំបន់ហ្នឹងជាដីតំបន់អភិរក្ស ឬតំបន់ការពារពិតមែន អញ្ចឹងមិនមែនមានតែពលរដ្ឋប៉ុន្មានគ្រួសារហ្នឹងទេដែលគាត់រស់នៅប៉ះពាល់ គឺក្រុមហ៊ុនក៏ប៉ះពាល់តំបន់នោះដែរ។ ទី២ ដីរបស់អ្នកមានអំណាច ឬរបស់យោធាមួយចំនួននៅតំបន់នោះ វាក៏ប៉ះពាល់ដែរ។ ចុះហេតុអ្វីបានជាអាជ្ញាធរថា ប៉ះពាល់តែពលរដ្ឋប៉ុន្មានគ្រួសារហ្នឹង ហើយអាជ្ញាធរគាត់ចាប់ខ្លួនពលរដ្ឋទៀត?»

ក្នុងលិខិតមួយដាក់ទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ក្រុមពលរដ្ឋអះអាងថា អ្នក​ភូមិ ៣៣០គ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមេត្រីភាពតាំងពីពាក់កណ្តាលឆ្នាំ២០១៨ ក្រោយពេលអ្នកភូមិរងបណ្តឹងរបស់ទាហាន​ម្នាក់ឈ្មោះ លុយ ​សម្បត្តិ ហៅ រឹម ខេន ដែលកំពុងយាមកាមក្រុមហ៊ុនមេត្រីភាពនោះ។

របាយការណ៍សង្ខេបមួយរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ចេញផ្សាយចុង​ឆ្នាំ​មុន បាន​ឲ្យដឹងថា វិវាទ​ដីធ្លីទូទាំងប្រទេសជិត ១៥០០​ករណីទៀត មិនទាន់បានដោះស្រាយចប់នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ