លោក សម រង្ស៊ី ជំរុញអន្តរជាតិដាក់សម្ពាធកម្ពុជាឲ្យបោះឆ្នោតឡើងវិញ

លោក សម រង្ស៊ី ថ្លែងកាលពីម្សិលមិញ ១៣ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី)

លោកសម រង្ស៊ី អំពាវនាវឲ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដូចប្រទេសវេណេស៊ុយអេឡា ដើម្បីឲ្យមានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៩នេះ។​

លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកលោក កាលពីម្សិលមិញដោយជំរុញឲ្យអាមេរិក និង អឺរ៉ុបដាក់សម្ពាធកម្ពុជាដូចនៅវេណេស៊ុយអេឡា។​

លោក សម រង្ស៊ី៖ «សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដាក់ឱសានវាទ លើជនផ្តាច់ការ ម៉ាឌូរ៉ូ នៅប្រទេសវេណេហ្សូអេឡា ឲ្យបោះឆ្នោតឡើងវិញ ក្នុងឆ្នាំ ២០១៩ នេះ ជំនួសការបោះឆ្នោតក្លែងក្លាយ ឆ្នាំ ២០១៨។ ហើយពួកគេគួរតែដាក់ឱសានវាទដូចគ្នាលើ ហ៊ុន សែន ចំបោះការបោះឆ្នោតក្លែងក្លាយនៅកម្ពុជាដែរ»។

ប្រទេសវេណេស៊ុយអេឡា ក្រោយការបោះឆ្នោតកាលពីឆ្នាំមុន គណបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផល ហើយពេលនេះបណ្តុំប្រទេសសេរីដឹកនាំដោយអាមេរិកនិងអឺរ៉ុបប្រកាសទទួលស្គាល់គណបក្សប្រឆាំង មិនទទួសស្គាល់រដ្ឋាភិបាលដឹកនាំដោយលោក ម៉ាឌូរ៉ូ។

សម្រាប់កម្ពុជាក្រោយការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ គណបក្សប្រឆាំងចាត់ទុកជាការបោះឆ្នោតក្លែងក្លាយ ចំណែកគណបក្សកាន់អំណាចអះអាងថា ជាការបោះឆ្នោតត្រឹមត្រូវដែលប្រវត្តិសាស្ត្រខ្មែរមិនធ្លាប់មាន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ