អាមេរិកផ្តល់ជំនួយជាង ១៧លានដុល្លារសម្រាប់គម្រោង​ចិញ្ចឹមត្រីទឹកសាប​នៅ​កម្ពុជា

រដ្ឋ​មន្ត្រី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន និង​ក្រុម​មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ចូលរួម​ក្នុង​ពិធី​ផ្ដល់​ជំនួយ​ជាង ១៧​លាន​ដុល្លារ សម្រាប់​គម្រោង​វារី​វប្បកម្ម​ទឹក​សាប​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ នៅ​រាជ​ធានី​ភ្នំពេញ។ រូបថត៖ ហួត វុទ្ធី

រដ្ឋាភិបាល​អាមរិក បាន​សម្រេច​ផ្តល់ថវិកា​ជាង ១៧​លានដុល្លារ សម្រាប់ជួយ​ទ្រទ្រង់​ដល់​ការ​ចិញ្ចឹមត្រីទឹកសាប​នៅខេត្តចំនួន ៦ក្នុងប្រទេសកម្ពុជា។

ការ​ផ្ដល់​ជំនួយ​របស់​អាមេរិក​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​បើក​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​វារីវប្បកម្ម​សម្រាប់​និរន្តភាព​ពាណិជ្ជកម្ម (CAST) កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ។

តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Michael E. Newbill មានប្រសាសន៍ថា គម្រោង CAST ក៏នឹងជួយដល់ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។

ចំណែក​ឯ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេង សាខុន ដែល​បាន​ចូលរួម​ក្នុង​ពិធី​ផង​ដែរ​នោះ បាន​ទទួល​ថា គម្រោង​ដែល​ផ្ដល់​ថវិកា​ដោយ​អាមេរិក​នេះ ពិត​ជា​សំខាន់ និង​ឆ្លើយ​តប​ទៅ​នឹង​គោលដៅ​នៃ​ការ​ផ្គត់​ផ្គង់​ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា គម្រោង CAST ទទួលបានការគាំទ្រនូវថវិកាដោយផ្ទាល់ពីក្រសួងកសិកម្ម​អាមេរិក​ចំនួនជាង ១៧.១ លានដុល្លារ សម្រាប់រយៈពេល ៥​ឆ្នាំ ដើម្បីបង្កើន និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅកម្ពុជា នៅក្នុងខេត្តចំនួន ៦ រួមមាន ខេត្តកណ្តាល កំពង់ចាម កំពង់ធំ សៀមរាប បាត់ដំបង និងពោធិ៍សាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ