​របាយការណ៍​វាយ​​​តម្លៃថា​​ កម្ពុជា​ស្ថិត​ក្នុង​ចំណោ​ម​ប្រទេ​សត្រូវ​បន្ដតា​មដា​ន​ពីកា​ររំ​លោភ​សិទ្ធិ​មនុស្ស

ក្រុមគ្រួសារ​និងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី ធ្វើការតវ៉ាឲ្យរុស្ស៊ីជួយអន្តរាគមន៍លើរឿងរបស់លោក រ៉ាត់ រត្នមុនី នៅមុខស្ថានទូរុស្ស៊ី។ រូបភាព៖ ហ៊ី ឆាយ /ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩

​អង្គកា​រអ​ន្ដរ​ជាតិដែ​​ល​ធ្វើការផ្តោតលើសេរីភាព Freedom Hous​e បា​ន​វាយត​ម្លៃថា ក​​ម្ពុជាជា​ប្រទេ​ស​មិន​មា​​ន​ភាព​​សេ​​​រី​​​ភាព និង​ជំរុញ​ឲ្យអ​ន្ដ​រ​ជា​តិ​បន្ត​​តា​ម​ដា​​​នកម្ពុជា​​​ពី​ស្ថា​​​នភា​ព​​សិទ្ធិ​​ម​​នុស្ស​​ និង​​ប្រ​ជា​ធិប​តេ​យ្យ។​

​Freedom ​House​ បាន​បង្ហាញចំ​ណាត់ថ្នាក់​នេះ ​ក្នុងរបាយកា​រណ៍របស់ខ្លួន ស្ដីពី «សេរីភា​ព​នៅ​លើពិភពលោ​ក​​​ឆ្នាំ​២០១៩» មានកម្រាស់៣១ទំព័រ ។

របាយការណ៍បានរកឃើញថា ក្រៅពីកម្ពុជា មានប្រទេស៩ទៀត ដូចជាប្រទេស ចិន ប្រេស្ស៊ីល អ៊ីរ៉ាក់ ប៉ូឡូញ ស្រីលង្កា អេត្យូពី និងការមេរ៉ូន ជាដើម ជាប្រទេសមិនមានសេរីភាព កំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និង​សិ​ទ្ធិ​ម​នុស្ស ។ 

របាយការណ៍វាយតម្លៃនេះ Freedom House បានសិក្សាទៅលើសេរីភាពសង្គមស៊ីវិល សិទ្ធិធ្វើនយោបាយ និង​សេរីភា​ពប្រព័​​ន្ធផ្សព្វផ្សាយឯករាជ្យ។

Freedom House បានវាយតម្លៃឲ្យដឹងទៀតថា ប្រទេសដែលមានកងម្លាំងប្រដាប់អាវុធ និ​ង​តុលាការមិនឯករាជ្យ ជាប្រ​ទេស​នាំមុ​ខ​គេ ជំរុញ​ដល់ការធ្លាក់ចុះសេរីភាពនិងសិទ្ធិមនុស្ស ។

អង្គការអន្តជាតិមួយនេះ បានចាត់ទុកថា ពន្ទុធ្លាក់ចុះរបស់កម្ពុជា មកពីរដ្ឋាភិបាលបង្ក្រាប​ទៅលើ​គ​ណ​​ប​ក្ស​ប្រឆាំង សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការធ្វើយុទ្ធនាការជាចំហរបស់កងកម្លាំងប្រដាប់អាវុធកម្ពុជាគាំទ្រគណបក្ស​ប្រ​ជាជ​នក​ម្ពុ​​ជា​ ​​ ។

Freedom House ហៅសកម្មភាពនេះថា ប្រហាក់ប្រហែលគ្នាទៅនឹងកងកម្លាំងប្រដាប់អាវុធ ក្នុងប្រទេសប៉ាគីស្ថាន ដែ​​ល​​ថា​​​ មាន​​ឥ​ទ្ធិ​​​ព​លលើស្ថាប័នតុ​លា​ការ ​និងប្រព័ន្ធផ្សព្វផ្សាយ ហើយបានជួយឲ្យលោក Imran Khan ឈ្នះកា​របោះ​ឆ្នោតជាប់ជា​នាយ​​ក​រដ្ឋ​មន្ដ្រី​​ប៉ាគីស្ថាន។

ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានច្រានចោលរបាយការណ៍នេះ ។ អ្នកនាំពាក្យរូបនេះ ហៅការ​រក​ឃើ​ញ Freedom House​​ ថា មិនបានឆ្លុះបញ្ចាំងពីការពិតរបស់កម្ពុជា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន

លោកថា៖ «សព្វថ្ងៃនេះ សិទ្ធិរបស់ប្រជាពលរដ្ឋយើង និងអ្នកនយោបា​យ វាទូលំទូលាយ​ជាងបណ្តាប្រទេស​មួយចំនួនដែលអួតខ្លួ​ន​ឯង​ថា​ជា​អ្នកមានសិទ្ធិសេរីភាពផង។ ដូចនេះ សរុបមកវិញ កា​រវាយយម្លៃរបស់ Freedom House​​ នេះវាមិនបាន​ផ្សាភ្ជាប់ទៅនឹ​ង​ភាព​ជា​ក់​​ស្តែង [នៅកម្ពុជា] ទេ ហើយអាចនិយាយ​ថា ការ​វា​យ​តម្លៃ​នេះមានចរិតនយោបាយលំអៀងខាងមនោគមវិទ្យា»។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានប្រាប់អ្នកសារព័ត៌​មាននៅភ្នំពេញ ក្រោយត្រ​ឡប់ពី​កិច្ច​​​​ប្រជុំក្រុ​ម​ប្រឹ​​ក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុនថា ប្រទេសជាច្រើន បានសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋា​ភិ​បា​​ល​​ក​ម្ពុជា។ លោកថា ក្នុងនោះមានទាំងភាពប្រលើរឡើងនៃស្ថានភាពសិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យផងដែរ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានប្រាប់អ្នកសារព័ត៌​មាននៅភ្នំពេញ ក្រោយត្រ​ឡប់ពី​កិច្ច​​​​ប្រជុំក្រុ​ម​ប្រឹ​​ក្សា​សិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ៊ុន សិរីវឌ្ឍន៍

ប៉ុន្តែ បើតាមវីដេអូផ្សាយផ្ទាល់ក្នុងកិច្ចប្រជុំ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣០ ខែមករានោះ ប្រទេស​មហា​អំ​ណាច​សេ​ដ្ឋ​កិ​ច្ច​​​ធំៗមួយចំនួន របស់ប្លុកសេរី ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកាណាដា ជាដើម​ បានលើកឡើងថា ស្ថា​ន​ភាព​សិទ្ធិមនុស្សនិង​ប្រជាធិប​តេយ្យ​នៅ​ក​​ម្ពុជាបានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។

ប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនោះ បានរំឭកកម្ពុជា ឲ្យចូ​លរួមស្តារប្រជាធិប​តេយ្យ​ឡើង​វិញ​ ​តា​មរ​យៈ​ការដោះលែងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បើកលំហសេរីភាពដល់សង្គមស៊ីវិល ប្រព័ន្ធ​ផ្ស​ព្វ​​​ផ្សា​​​​​យ​​ឯ​​ករាជ្យ និង ត្រូវបើកផ្លូវឲ្យគ​ណបក្សប្រឆាំងបា​នធ្វើ​ន​យោ​បា​យ​ឡើងវិញជាដើម។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ