ក្រសួងជំរុញ​​ម្ចាស់​ផលិត​ផល​ខ្មែរចូលរួម​តាំង​ពិព័រណ៍​​​ក្នុង​ឱកាស​បុណ្យ​ទន្លេ​ឆ្នាំ​នេះ

អ្នកចូលរួមទស្សនា ក្នុងកម្មវិធីតាំងពិព័រណ៍ស្ដីពី «ម្ហូបជនជាតិដើមភាគតិច» និងយុទ្ធនាការ «សិទ្ធិដីធ្លីនាំមកនូវសុវត្ថិភាពស្បៀង» ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​​នៅ​រាជ​ធានី​ភ្នំពេញ រយៈ​ពេល ៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​តុលា​ ឆ្នាំ២០១៨។ រូបភាព៖ ពេជ្រ ចំរុង

ក្រសួង​ពាណិជ្ជកម្ម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ផលិតផល​ខ្មែរ​ទាំង​អស់​ឲ្យ​ចូលរួម​ឲ្យ​បាន​កុះ​ករ​ក្នុង​ពិធី​បុណ្យ​ទន្លេ​ខាង​មុខ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ជំរុញ​និង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​។

ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា​ដើម្បី​ជំរុញ និង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​មាន​ការ​ទទួល​ស្គាល់ និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ទូទាំង​ប្រទេស​នោះ​ ក្រសួង​នឹង​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ទន្លេ​ខាង​មុខ។

ក្នុង​សេចក្ដីជូនដំណឹង​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ក៏​បាន​ជំរុញ​ដល់​ម្ចាស់​អាជីវកម្ម​ផលិតផល​ខ្មែរ​ទាំង​អស់​រួសរាន់​ដាក់​ពាក្យ​មក​ក្រសួង​ ដើម្បី​បាន​ស្តង់​តាំង​ពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍​​នេះ។

​សេចក្ដីជូនដំណឹង​នេះ ​បាន​សរសេរ​ថា៖ « ការ​រៀបចំ​ពិព័រណ៍​នេះ​ ក្នុង​គោល​បំណង​ទូង​ស្គរ​ពញ្ញាក់​ស្មារតី​មហាជន​ទូទៅ ឲ្យ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់ផលិតផល​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជា​អតិបរមា។ ក្រសួង​ពាណិជ្ជកម្ម នឹង​ប្រមូល​កៀរគរ​ផលិតផល​ខ្មែរមាន​គុណភាព​ខ្ពស់​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់ មាន​ការ​វេច​ខ្ចប់​បាន​ល្អ​ត្រឹមត្រូវ អនុលោម​តាម​ស្តង់ដារ​ផលិតកម្ម​ពី​គ្រប់​ទិសទី​នៅ​ទូទាំង​ប្រទេស​មក​ដាក់​តាំង​បង្ហាញ និង​ស្វែង​រក​ដៃ​គូរ​ទៅ​លក់​បន្ត » ។

​ពិធី​បុណ្យ​ទន្លេ​នា​ឆ្នាំ​នេះ​ប្រព្រឹត្ត​ទៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​១៧​ខែមីនា ឆ្នាំ​២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ